ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងទឹកស្រះ នៅត្បូងឃ្មុំ

ប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងទឹកស្រះ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ:  នៅថ្ងៃទី ១១ មិថុនា ឆ្នំា២០១៩ នៅចំណុចទឹកស្រះសម្ការម្រេចរបស់ឈ្មោះ អ៊ឹម បូ ភេទប្រុស ស្ថិតក្នុងភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីលង់ទឹកស្លាប់ បង្កឲ្យមានភាពភ្ញាក់ផ្អើរដល់ម្ចាស់ចម្ការ រហូតដល់រាយការណ៍មកឲ្យសមត្ថកិច្ច នគរបាលចុះពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ ។

ក្រោយពីបានទទួលបានព័ត៌មានខ្លះពីអ្នកជិតខាងនគរបាលជំនាញយើងក៏បានដឹងបន្ថែមទៀតពីសាច់ញាត្តិបានបញ្ជាក់ថា ៖ ជនរងគ្រោះជាមនុស្សវិកលចរិតបានដើរចេញពីផ្ទះ កាលពីម៉ោង ២៣៖០០ នាទី នាថ្ងៃទី ០៩ មិថុនា ២០១៩ ។ ហើយក្រុមគ្រួសារបានដើររកជនរងគ្រោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុក៏ឃើញសាកសពនៅក្នុងស្រះចំណុចខាងលើ ។

បន្ទាប់ទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលដារ ចុះពិនិត្យកន្លែងកើតហេតុដោយ សង្ស័យពាក់ព័ន្ធជា មួយករណីឃាតកម្ម ។ ចុះដល់កន្លែងកើតហេតុភ្លាមនគរបាលយើងបានដឹងថា  ជនរងគ្រោះមានឈ្មោះ អេន ពៅ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ។

យោងតាមការស្រាវជ្រាវពិនិត្យលើខ្លួនសាកសពជនរងគ្រោះ និងការបភ្លឺរបស់ក្រុម គ្រួសារ ជនរងគ្រោះ ធ្វើឲ្យនគរបាលជំនាញយើងសន្និដ្ឋានបានថា  ការស្លាប់របស់ជនរងគ្រោះ គឺមិនមានស្លាកស្នាមណាមួយគួរឲ្យកត់សម្គាល់ពាក់ព័ន្ធជាមួយករណី ឃាតកម្ម ឡើយ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya