ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បើករថយន្តបង្កមួយគ្រឿងបុកម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ម្នាក់ នឹងស្លាប់ម្នាក់ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល នៅភ្នំពេញ

បុរសម្នាក់ បើករថយន្តបង្កមួយគ្រឿងបុកម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ម្នាក់ នឹងស្លាប់ម្នាក់ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៥នឹង15នាទីទាបភ្លឺឈានចូល ថ្ងៃទី1១២ខែមិថុនាឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ២១៤ នៅចំណុចអនុវិទ្យាល័យចតុុមុខស្ថិតនៅក្នុងសង្កាត់ចតុមុខខ័ណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះនាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ ។

មុនពេលកើតហេតុគេបានឃើញយុវជនប្រុសស្រី២នាក់ ប្រុសម្នាក់ជិះម៉ូតូឌុបគ្នាមួយ គ្រឿងម៉ាកស៊ុយសុគីនិចពណ៌សពាក់ស្លាកលេខកំពុងធំ1L-1980 បើកបរតាមបណ្តោយ ផ្លូវ២១៤ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបើកទៅត្រង់ឆ្លងស្តបបែកជាបួន ដើម្បីទៅទិញអីញុំា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកកូឡូឡាឆ្នាំ៩៨ ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2A-6706 បើកបរតាមបណ្តោយ ផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ មកបុកម៉ូតូរងគ្រោះចំពាក់កណ្តាលចំពេញទំហឹង បណ្តាលអោយប៉ើងជាង៥០ម៉ែត ទៅកណ្តាលផ្លូវរងការខូចខាតខ្ទេចខូចខាតម៉ូតូទាំងស្រុង បណ្តាលអោយស្ត្រីរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនោះ នៅចិញ្ចើមផ្លូវរីឯជនរងគ្រោះប្រុសវិញរងរបួសធ្ងន់ បែកក្បាលនឹងសម្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។
ចំណែក ឯរថយន្តបង្កវិញបើកប្រហែលជា60ម៉ែតក៏ឈប់ រថយន្តនៅមុខសាលា អនុវិទ្យាល័យចតុមុខហើយម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល ទាំងខូចខាត បែកកញ្ចក់មុខផ្នែកខាងស្តាំភ្លាមៗនោះដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដំកល់នៅវត្តទឹកថ្លា ជាបណ្តោះអាសន្នរងចាំម្តាយមកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត នៅស្រុកមោងឫស្សីខេត្តបាត់ដំបង ចំណែកឯរថយន្តបង្កនឹងម៉ូតូត្រូវ បានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya