ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ កម្មករ​កម្ម​ការិនី​រោងចក្រ​សាន់​រ៉ា​យស៍ ​ជាង ១​ពាន់​នាក់ ​នៅស្វាយរៀង

ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ កម្មករ​កម្ម​ការិនី​រោងចក្រ​សាន់​រ៉ា​យស៍ ​ជាង ១​ពាន់​នាក់ ​នៅស្វាយរៀង

​ស្វាយរៀង​:  កាលពី​​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៩  នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គ័​ហ្គា​រឺ​ស ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប មានកម្ម​ករក​ម្មការ​នី​រោងចក្រ​សាន់​រ៉ា​យស៍ ចំនួន​១,៥៦២​នាក់ (​ស្រី​៤២០​នាក់​) ធ្វើ​កូដកម្ម​សូម​ទាមទារ​១១​ចំណុច ​៖

១.​សូម​អោយមាន​តំណាង​កម្មករ​ដើម្បី​សម្របសម្រួល​ ការងារ​រ​បស់​កម្មករ​កម្ម​ការិនី ។​
២.​ថ្ងៃអាទិត្យ​សុំ​កុំ​បង្ខំ​កម្ម​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ត្រូវ​ធ្វើការ​តាម​ស្ម​គ្រ័​ចិត្ត​និង​ថ្ងៃ​បុណ្យទាន​សុំ​ប្រាក់​បន្ថែម​១​ភាគ​៣​នៃ​ប្រាក់​គោល​។​
៣.​សុំ​បន្ថយ​ចំនួន​ផលិត​។​
៤.​សូម​គោរព​សិទ្ធិ​កម្មករ​ផង​។​
៥.​សុំច្បាប់​កុំ​តឹងតែង​ពេក​។​
៦.​សូម​ឱ្យមាន​សហជីព​នៅ​ក្នុង​រោងចក្រ​។​
៧.​សូមឱ្យ​មាន​ម៉ោង​សម្រាក​បាយ​ថ្ងៃត្រង់​។​
៨.​សូមកុំ​បញ្ឈប់​អ្នក​តវ៉ា​ក្នុង​ការិយាល័យ​។​
៩.​សូម​គិតលុយ​វេន​យប់​ពេល​ថ្ងៃ​ខុសគ្នា​។​
១០.​សូមឱ្យ​អ្នក​ពោះធំ​និង​អ្នក​សម្រាលកូន​ចេញ​មុន​ម៉ោង​ធ្វើការ​កុំ​បញ្ឈប់​ពួកគាត់​។​
១១.​សូមអោយ​មាន​លុយ​សុខភាព​០៥​ដុល្លារ​ក្នុង​មួយខែ​។​

​ មូលហេតុ​នាំ​ឲ្យ​កម្មករ​កម្ម​ការិ​នី​ផ្ទុះ​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​នេះ ដោយសារ​ថៅកែរ​រោងចក្រ​សាន់​រ៉ា​យស៍ ដែលជា​ជនជាតិ​ចិន​បាន​រំលោភ​លើ​សិទ្ធិ​កម្មករ ហើយ​ពេល​តំណាង​កម្មករ​ធ្វើការ​តវ៉ា​ថៅកែ​ចិន​រូបនោះ បាន​វាយ​ទៅលើ​កម្មករ​ម្នាក់ ដោយ​ចោទថា កម្មករ​រូបនោះ​ញុះញង់​កម្មករ​កម្ម​ការិ​នី​ឲ្យ​តវ៉ា និង​គំរាមកំហែង​ដល់​កម្មករ​ដែល​តវា ថា​នឹង​បញ្ឈប់​ការងារ​។

​ប្រភពពី​កម្មករ​ដដែល​បន្តទៀត​ថា នៅក្នុង​រោងចក្រ​សាន់​រ៉ា​យស៍​គ្មាន​តំណាង​កម្មករ​ ​ទើប​ពិបាក​នឹងធ្វើ​ការសម្របសម្រួល​នៅពេល​មាន​វិវាទ ឬ​មាន​ករណី​រំលោភ​លើ​សិទ្ធិ​របស់​កម្មករ​ទើប​ទាមទារ​សុំ​ឲ្យ​គណកម្មការ​ដោះស្រាយ​វិវាទ នៃ​ក្រសួង​ការងារ​ជួយ​ដោះស្រាយ និង​សូម​ទាមទារ​គោលការណ៍​ដែលជា​សិទ្ធិ​របស់​កម្មករ​កម្ម​ការ​នី​ចំនួន​១១​ចំណុច​ខាងលើ ដើម្បី​ការពារ​សិទ្ធិក​ម្មករក​ម្មការ​នី ក៏ប៉ុន្តែ​ភាគី​ថៅកែរ​ចិន​មិន​យល់ព្រម​។

ទាក់ទិន​ករណី​កម្មករ​កម្ម​ការិនី​ធ្វើ​កូដកម្ម​នេះដែរ លោក នួន សំបូរ នាយការិយាល័យ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​វៈ​ខេត្តស្វាយរៀង បាន​មាន​ប្រាស​ន៍​តាម​ទូរស័ព្ទ​នៅវេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃទី​១១​នេះ​ថា ការសម្របសម្រួល​ដោះស្រាយ​វិវាទ​របស់​គណកម្មការ​ដោះស្រាយ​វិវាទ មិនទាន់​ទទួលលទ្ធផល​អ្វី​ទាំងអស់  ដែល​កម្មករ​កម្ម​ការិ​នី​ទាមទា​រចំនួន​១១​ចំណុច​នោះ​។ គឺ​រហូតដល់​ម៉ោង​៣​រសៀល ថៅកែរ​រោងចក្រ​សាន់​រ៉ា​យស៍​មិនទាន់​ទទួល​១​ចំណុច​ណា​នៅឡើយ​ទេ​។ ហើយ​អ្វី​គួរ​ឲ្យ​សោកស្តាយ​នោះ ម្ចាស​ស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គឺ័​ហ្គា​រឺ​សស មិន​អនុ​ញ្ញា​តឲ្យ​អ្នកសារព័ត៌មាន​ចូល​ស្តាប់ ឬ​ថត​ផ្តិត​យក​រូបភាព​ឡើយ​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya