ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ទីបំផុត! ឃាតករមានប្តី៥នាក់ សម្លាប់មិត្តភ័ក្រ្ត កាប់ជាកង់ៗរួចយកទៅបោះចោលនៅទឹកទន្លេ គឺរឿងជំពាក់បំណុល តាមចាប់ខ្លួនបុរសជាប្តីជនជាតិបរទេស នៅភ្នំពេញ

ទីបំផុត! ឃាតករមានប្តី៥នាក់ សម្លាប់មិត្តភ័ក្រ្ត កាប់ជាកង់ៗរួចយកទៅបោះចោលនៅទឹកទន្លេ គឺរឿងជំពាក់បំណុល តាមចាប់ខ្លួនបុរសជាប្តីជនជាតិបរទេស នៅភ្នំពេញ

ភ្នំពេញ ៖ ទីបំផុតកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ និង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានវែកមុខឃាតកដៃ ស្រស់ ដែលសម្លាប់ស្រ្តីម្នាក់កាត់សពជា កង់ៗរួចយកទៅ បោះចោល នៅទឹកទន្លេបានហើយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រយៈ ពេលជាង១ សប្តាហ៍គឺតាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩មកនោះ ។

ករណីនេះ គឺជា​ករណី​ឃាតកម្ម គិតទុកជាមុន ដោយឃាតក គឺជាមិត្តភ័ក្ដិរបស់ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីយប់ ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។

ឃាតករូបនេះ ឈ្មោះ ទឹម សុផល ភេទ​ស្រី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌ​ដូន ពេញ (មានប្តី៥នាក់ ហើយប្តីក្រោយ​បំផុតជាជនបរទេស)។ ជននេះរួមទាំង ស្វាមី​ជា​ជនបរទេស បានរួមដៃគ្នាសម្លាប់​ជនរង គ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារ​កណ្តាល និងមានទីលំនៅ សង្កាត់ទួល​សង្កែ ខណ្ឌឫស្សីកែវ យ៉ាងសាហាវឃោ​រ​ឃៅបំផុត ដោយយក កាំបិត កាត់សាកសព ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ រួចច្រក​ដាក់ស្បោងខ្មៅ យកទៅបោះចោលនៅ​ច្រាំងទន្លេ ផ្លូវព្រះស៊ីសុវត្ថិបន្តិចម្តងៗ ។

សារភាពរបស់ស្រ្តីជាឃាតក​រូបនេះបានឲ្យដឹងថា បានជាខ្លួននិងស្វាមីហ៊ានប្រព្រឹត្តបែបនេះ ដោយសារតែខ្លួន ជំពាក់លុយជនរងគ្រោះច្រើនពេកហើយគ្មានលុយសង ក៏បែកគំនិតដាក់ផែនការ សម្លាប់បំបិទដានតែម្តង ។

មុននឹងសម្លាប់ជនរងគ្រោះ ខ្លួននិង ស្វាមីរៀបគម្រោងផែនការ ឲ្យស្រ្តីរងគ្រោះ ទៅផ្ទះរបស់ខ្លួន ហើយពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុងទឹកមួយកែវឲ្យជនរង គ្រោះផឹក។ ក្រោយពេលផឹករួចជនរងគ្រោះ​ សន្លប់ ទើបខ្លួនគេនិងស្វាមីយកកាំបិត កាត់ក្បាល ដៃ ជើង វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ច្រកដាក់ថង់ប្លាស្ទិកពណ៌ខ្មៅ តូចៗ ជាច្រើនថង់ រួចយកទៅក្លាស្សេ ក្នុងធុងទឹកកកមួយទំហំ ជិត១ម៉ែត្រ៤ជ្រុង ពណ៌ក្រហមនៅផ្ទះបាយ ដើម្បីកុំឲ្យស្អុយ ងាយស្រួលគេ យកទៅបោះចោលដូច សំរាម និងដើម្បីបន្លំភ្នែកសមត្ថកិច្ចផង ។

ស្រ្តីជាឃាតកបានសារភាពទៀតថា ​ ចាប់ពីថ្ងៃសម្លាប់មិត្តភក្តិនាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៩ នោះមក ខ្លួនគេនិងស្វាមីបានយកបំណែកសពដែលក្លាស្សេក្នុងធុងទឹកកកមិនឲ្យស្អុយ យកទៅបោះចោលនៅទន្លេមុខព្រះបរមរាជវាំង បន្តិចម្តងៗ ហើយមិន​ទាន់បោះចោលអស់ផង នៅថ្ងៃទី៩ ខែមិថុនា ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សពអណ្តែតមក ទើរលើច្រាំងទន្លេបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង។ ចំណែកប្តីជាជនជាតិ​ បរទេសដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះនោះបានគេចខ្លួនបាត់ ។

យ៉ាងណាក្នុងអំពើឃាតកម្មយ៉ាងសាហាវនេះ ត្រូវបានមន្ត្រីកងរាជអាវុធអះអាងថា សមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួនបុរសជាប្តីជនជាតិបរទេសនោះយកមក ផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។

សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩មិនដឹងទៅណា។ ការបាត់ខ្លួននេះធ្វើឲ្យ កូនស្រីរបស់គាត់រៀបរាប់តាម រយៈ បណ្តាញហ្វេសប៊ុកថា នៅ​មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយ របស់នាង​បាន​ទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ​ដែល​​ជំពាក់លុយគាត់ និងមានការរាប់អាន​គ្នាផង ហើយបាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ មកដេកផ្ទះរបស់ គាត់នៅទួលសង្កែ១យប់។

រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១៩០៥ (មិនចាំអក្សរពីមុខ) ដឹកកូនតូចត្រឡប់ទៅផ្ទះ មិត្តភក្តិរបស់គាត់វិញ ហើយ​ក៏បាត់រហូតតែម្តង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya