ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ហឹង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតដល់ប្រពន្ធទ្រាំលែងបានប្តឹងប៉ូលិសឃាត់ខ្លួន នៅភ្នំពេញ

បុរសម្នាក់ហឹង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតដល់ប្រពន្ធទ្រាំលែងបានប្តឹងប៉ូលិសឃាត់ខ្លួន នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩  បុរសម្នាក់ប្រើអំពើហឹង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតដល់ ប្រពន្ធទ្រាំលែងបានប្តឹងប៉ូលិសឃាត់ខ្លួន ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

បុរសជាប្តី សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លឹម ញ៉ាញ់ អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹង ស្ត្រីជាប្រពន្ធរបស់ជនខាងលើថា ប្ដីគាត់ បានបង្កជម្លោះ ប្រើហឹង្សាវាយប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះដូចជា តុ ទូ ទូរទស្សន៍ ទើបប្រពន្ធទ្រាំលែងបាន ប្តឹងប៉ូលិសឃាត់ខ្លួន ។  ឃាត់ខ្លួន នាំទៅសាកសួរនៅ ប៉ុស្តិ៍ រួចបញ្ជូនទភផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya