ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាតកររួមដៃគ្នាជាមួយប្តី! សារភាពថា ខ្លួននិងស្វាមីរៀបគម្រោងផែនការ ឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុងទឹកមួយកែវ ឲ្យជនរងគ្រោះផឹក នៅភ្នំពេញ

ឃាតកររួមដៃគ្នាជាមួយប្តី! សារភាពថា ខ្លួននិងស្វាមីរៀបគម្រោងផែនការ ឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ពេលទៅដល់ខ្លួនគេដាក់ថ្នាំសណ្តំក្នុងទឹកមួយកែវ ឲ្យជនរងគ្រោះផឹក នៅភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យសារភាពមុននឹងសម្លាប់ជនរងគ្រោះថា ខ្លួននិងស្វាមីរៀប គម្រោងផែនការឲ្យស្រ្តីរងគ្រោះទៅផ្ទះរបស់ខ្លួន ហើយពេលទៅដល់ខ្លួន គេដាក់ថ្នាំ សណ្តំក្នុងទឹកមួយកែវឲ្យជនរងគ្រោះផឹក ។ នៅពេលផឹករួចជនរងគ្រោះសន្លប់ ទើបខ្លួនគេនិងស្វាមី យកកាំ បិត កាត់ក្បាល ដៃ ជើង វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ រួចច្រកដាក់ថង់ប្លាស្ទិកពណ៌ខ្មៅ តូចៗ ជាច្រើនថង់ រួចយកទៅក្លាស្សេក្នុងធុងទឹកកកមួយទំហំ ជិត១ម៉ែត្រ៤ជ្រុងពណ៌ក្រហមនៅផ្ទះបាយ ដើម្បីកុំឲ្យស្អុយងាយស្រួលគេយកទៅបោះ​ចោលដូចសំរាម និងដើម្បីបន្លំភ្នែកសមត្ថកិច្ចផង ។

 

ជនសង្ស័យសារភាពបន្តថា ចាប់ពីថ្ងៃសម្លាប់មិត្តភក្តិនាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៩ នោះមក ខ្លួនគេនិងស្វាមីបានយកបំណែកសពដែលក្លាស្សេក្នុងធុងទឹកកមិនឲ្យស្អុយ យកទៅបោះ ចោលនៅទន្លេមុខព្រះបរមរាជវាំង បន្តិចម្តងៗ ហើយមិនទាន់បោះចោលអស់ផង នៅថ្ងៃទី៩ ខែមិថុនា ក៏ត្រូវបែកធ្លាយដោយបំណែកកញ្ចប់សព​អណ្តែត​​មកទើរលើច្រាំងទន្លេ បង្កភ្ញាក់ ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនគេបានតែម្តង។ ចំណែកប្តីជាជនជាតិបរទេ សដែលរួមដៃគ្នាសម្លាប់ជនរងគ្រោះនោះបានគេចខ្លួនបាត់ ។

 

ស្ត្រីឃាតកឈ្មោះ ទឹម សុផល ភេទស្រីអាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (មានប្តី៥នាក់ ហើយប្តីក្រោយបំផុតជាជនបរទេស) ។

សពស្ដ្រីរងគ្រោះឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អំពើឃាតកម្មនេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ ឈានដល់បំបែករឿងក្តីនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya