ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យបង្ខំឲ្យដេកជាមួយភ្ញៀវបរទេស ប្រើសារធាតុញៀន និងដើរសុំទាន នៅសៀមរាប

ជនសង្ស័យបង្ខំឲ្យដេកជាមួយភ្ញៀវបរទេស ប្រើសារធាតុញៀន និងដើរសុំទាន នៅសៀមរាប

សៀមរាប : យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបករណី អំពើ អូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។

លោក ជា ហេង នាយការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានប្រមូលក្មេងស្រី ០៥នាក់ (ជាជនរងគ្រោះ)ដែលមានឈ្មោះដូចខាងក្រោមនេះ ៖
១.ឈ្មោះ រិទ្ធ ស្រីភ័ណ្ឌ ភេទស្រី អាយុ ១៥ឆ្នាំ
២.ឈ្មោះ រិទ្ធ ស្រីពេជ្រ ភេទស្រី អាយុ ១៣ឆ្នាំ
៣.ឈ្មោះ វណ្ណ: ស្រីភ័ស្ស ភេទស្រី អាយុ ១៤ឆ្នាំ
៤.ឈ្មោះ វណ្ណ: ស្រីភាង ភេទស្រី អាយុ ១០ឆ្នាំ
៥.ឈ្មោះ ទូច ស្រីនិង ភេទស្រី អាយុ ១៤ឆ្នាំ

ឲ្យដើរសុំទាននៅផ្សារចាស់តំបន់ផាស្ត្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល ៧និង០០នាទីយប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅស្ពានឈើមុខ សណ្ឋាគារតាព្រហ្ម ហើយតម្រូវឲ្យក្មេងទាំងអស់បង់ប្រាក់ម្នាក់ ១០,០០០រៀល ទៅ ២០,០ ០០រៀលក្នុង១យប់។ ហើយបើក្មេងទាំងអស់នោះមិនស្តាប់ជនសង្ស័យគំរាមវាយធ្វើបាបព្រមទាំងបង្ខំឲ្យក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណាត្រូវការយកក្មេងទៅដេកជាមួយ ឈ្មោះ ពេត ម៉ៅ ជាអ្នកជំរុញឲ្យទៅជាមួយជនបរទេសហើយបកប្រែភាសាឲ្យក្មេងៗ រួចដកយកភាគរយដែលជនបរទេសឲ្យលុយទៅក្មេងៗថែមទៀត។

ករណីនេះជនសង្ស័យដែលមានឈ្មោះខាងលើនេះ ត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២០នាទី ហើយបន្តរៀបចំ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya