ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » លោក​អនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បាន​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ​តាម​ការកំណត់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន នៅភ្នំពេញ ​

លោក​អនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បាន​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ​តាម​ការកំណត់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន នៅភ្នំពេញ ​

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី 11 ខែ​មិថុនា​ ឆ្នំា២០១៩នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន លោក​អនុសេនីយ៍ឯក ស៊ឹម ប៊ុនធឿន បាន​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ​តាម​ការកំណត់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការសាកសួរ ដើម្បី​បំភ្លឺ​ទៅ​លើ​ហេតុការណ៍​។ លើសពីនេះ មន្ត្រី​រូប​នេះ ត្រូវ​ប្រឈមក្នុង​ការដាក់​វិន័យ​ក​ង​កម្លាំង​ទៀតផង​។​

លោក​ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ចេញ​លិខិត​បង្គាប់ការ ស្ដី​ពី​ការផ្អាក​ការងារ​បណ្ដោះអាសន្ន មន្ត្រីនគរបាល​ជាតិ​មួយរូប គឺ​លោក​អនុសេនីយ៍ឯក​ស៊ីម ប៊ុនធឿន ឋានៈ​នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​មានជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ​ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ តាម​ការកំណត់​។ លោក​ឧត្តមសេនីយ៍ឯកស ថេត ក៏​បាន​បង្គាប់​ឲ្យ​លោក​អនុសេនីយ៍ឯក​រូបនោះ ត្រូវ​មក​បង្ហាញ​មុខ នៅ​ការិយាល័យ​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya