ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងម្នាក់ និងបក្ខពួក ព្រួតគ្នាវាយទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឲ្យរងរបួលធ្ងន់រហូតរលូតកូនក្នុងផ្ទៃ នៅស្ទឹងត្រែង

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងម្នាក់ និងបក្ខពួក ព្រួតគ្នាវាយទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឲ្យរងរបួលធ្ងន់រហូតរលូតកូនក្នុងផ្ទៃ នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ យោងតាមសំដីពលរដ្ឋមួយគ្រួសារបានប្តឹង លោក ជា សំណាង ហៅ អឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង និងបក្ខពួកមានគ្នា១០នាក់ បានព្រួតគ្នាវាទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឲ្យស្ដ្រីម្នាក់មានផ្ទៃពោះ២ខែរលូតកូន  រីឯប្តីរងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

 

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៩ នៅលើទីតាំងដីចម្កាមួយកន្លែង ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ យោងតាមខ្លឹមសារក្នុងពាក្យបណ្តឹងធ្វើនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ របស់ជនរងគ្រោះ ឈ្មោះ ព្រុំ គឿន អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សាត ស្រីម៉ៅ មានទៅលំនៅ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ លោក ជា សំណាង ហៅ អឿន និងបក្ខពួកបានយកកូនចេកទៅដាំលើដីរបស់ជនរងគ្រោះ ដែលបានកាប់ឆ្កាព្រៃសំអាតដី។

 

ជនរងគ្រោះ និងប្រពន្ធ ក៏បានទៅសួរនាំ ហើយបានប្រាប់ថា ដាំលើដីខ្ញុំហើយ និយាយគ្នាមិនទាន់បានប៉ុន្មានផង ស្រាប់តែឈ្មោះ ជា សំណាង ហៅ អឿន ជាមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង និងបក្ខពួកមានគ្នា១០នាក់ បានព្រួតវាយមកលើជនរងគ្រោះពីរនាក់ប្តីប្រពន្ធ រហូតមានអ្នកជិតខាងមកឃាតទើបឈប់វាយ។

 

យោងតាមខ្លឹមសារនៃពាក្យបណ្តឹងដដែល បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ រងរបួសជាទម្ងន់ ដោយប្រពន្ធមានផ្ទៃពោះ២ខែ រងរបួសធ្ងន់ធ្ងររហូតដល់រលូតកូនក្នុងពោះ រីឯប្តី របួសធ្ងន់ពេញរាង្គកាយ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya