ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាតករស្រីម្នាក់នេះ បានកាប់សម្លាប់មិត្តភក្កិជាកង់ៗ បោះចូលទន្លេ នៅភ្នំពេញ

ឃាតករស្រីម្នាក់នេះ បានកាប់សម្លាប់មិត្តភក្កិជាកង់ៗ បោះចូលទន្លេ នៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ករណីនេះ ជនដៃដល់បានសម្លាប់ និងកាប់សាកសព ស្ត្រីរងគ្រោះ ជាកង់ៗ បោះចោលចូលទឹកទន្លេ។ ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ដ្រីម្នាក់ អាយុ៤០ឆ្នាំ បានបាត់ខ្លួនជាច្រើនថ្ងៃ ហើយត្រូវបានកូនស្រី ដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល និងប្រកាសស្វែងរកម្តាយរបស់ខ្លួន លើបណ្ដាញសង្គមហ្វេសប៊ុក ឥឡូវនេះសមត្ថកិច្ចអាវុធហត្ថបានបំបែកសំណុំរឿងនេះហើយ ដោយធ្វើការចាប់ខ្លួនស្រីម្នាក់ ដែលឃាតករសម្លាប់សម្លាប់ស្ត្រីអាយុ 40 ឆ្នាំរូបនោះ គឺជាករណី ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិ ។

ក្មេងស្រីម្នាក់ឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ ជាកូនរបស់ស្ត្រីដែលបាត់ខ្លួន បានរៀប រាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ នៅម្តុំផ្សារកណ្តាល ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ ក្រហម មិនចាំស្លាកលេខ ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការ។

កូនស្រីរបស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។

មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ អាវុធហត្ថខណ្ឌដូនពេញ សហការជាមួយ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿងបានហើយ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករ គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ពន្លះយកសាច់ ច្រកដាក់ ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya