ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច មានស្ថានទម្ងន់ទោស (ឆក់យកកាបូបប្រាក់) នៅចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ពៅ ពេជ្រ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសរធាតុញៀន) ដែលជាមុខសញ្ញាចេញពីពន្ធធានាគារ។

ដោយឡែកជនរងគ្រោះ ឈ្មោះ ឃឹម ស៊ាងលី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបកប្រែភាសា ស្នាក់នៅផ្ទះជួល ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារបាត់បង់រួមមាន កាបូបបា្រក់ចំនួន០១, លុយដុល្លារចំនួន៤៥០ដុល្លារ និងលុយខ្មែរចំនួន១០០,០០០រៀល។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន០១គ្រឿង ម៉ាកនិក ផលិតឆ្នាំ២០១៩ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HQ-7089 របស់ជនសង្ស័យ។

មុនពេលកើតហេតុ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូឌុប មកដល់ចំណុចកើតហេតុខាងលើ ដោយដាក់កាបូបនៅលើភ្លៅ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមកជិតជនរងគ្រោះរួចបានធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះបាន រួចជិះម៉ូតូគេចខ្លួន។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ហើយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព លុះដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកមកធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនិតិវិធីបន្ត៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya