ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ប្ដីប្រពន្ធ២នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ នៅស្វាយរៀង

ប្ដីប្រពន្ធ២នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ នៅស្វាយរៀង

ខេត្តស្វាយរៀងះ ប្ដីប្រពន្ធ២នាក់បានរងរបួសធ្ងន់ស្រាលដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងរថយន្តម៉ាក់ហ៊ី​ហិនដាយ បើកល្បឿនលឿនខ្វះប្រុងប្រយត្ន័ទៅបុកម៉ូតូកង់៣ យ៉ាងពេញទំហឹង លាន់ដូចរន្ទះនិងរ៉េចង្កូតបុករបងផ្ទះប្រជាពលរដ្ឋទើបឈប់។

 

ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអង្គារ៌៩កើត ខែពិសាខឆ្នាំកុរ ឯកស័ក‌ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង៣និង១០នាទីទាបភ្លឺនៅលើផ្លូវលំ(ផ្លូវចូលវត្តតាឡុក)ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

 

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាប្ដីប្រពន្ធរងគ្រោះមានឈ្មោះឈុន ប៊ុនថា  ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរត់ម៉ូតូកង់៣និងប្រពន្ធមានឈ្មោះសុក លៀងអាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិនមាន​ទីលំនៅភូមិខ្វៀន  ឃុំគោកចកស្រុកសៀមរាម ខេត្តសៀមរាប។

 

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះស៊ូ កានលីម ភេទ ប្រុសអាយុ៣០ឆ្នាំជនជាតិចិនមុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

 

មុនកើតហេតុគេឃើញបុរសាអ្នករត់ម៉ូតូកង់៣ បានឌុបប្រពន្ធនៅខាងក្រោយក្នុង ទិសដៅពីត្បូងទៅជើងនៅលើផ្លូវលំ(ផ្លូវចូលវត្តតាឡុក ខណៈនោះស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក់ហ៊ីហិនដាយពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ២AU-3560 ក្នុងទិសដៅស្របគ្នា ខណះប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ក៏បានបុកប៉ះនិងម៉ូតូកង់៣ ម៉ាកហុងដាវ៉េវអត់ពាក់ស្លាកលេខពណ៌ក្រហមពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

 

បច្ចុប្បន្នអ្នករងគ្រោះប្ដីប្រពន្ធទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀងនិងធ្វើការវាស់វែង និងអូសយកវត្ថុតាងទាំង២គ្រឿង មករក្សា ទុកនៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya