ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » អ្នកកាសែត២នាក់ ចាប់និងឃុំខ្លួនដាក់ពន្ធនាគារ រងការចោទប្រកាន់បានជំរិតទារប្រាក់ ចំនួន១,២០០ដុល្លារ នៅកំពង់ធំ

អ្នកកាសែត២នាក់ ចាប់និងឃុំខ្លួនដាក់ពន្ធនាគារ រងការចោទប្រកាន់បានជំរិតទារប្រាក់ ចំនួន១,២០០ដុល្លារ នៅកំពង់ធំ

(កំពង់ធំ)៖  នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ  យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក យុត ពន្លឺ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ហ៊ាង លីហាក់ អាយុ៥០ឆ្នាំ និងឈ្មោះ អាំង ប៊ុនហ៊ូវ អាយុ៤១ឆ្នាំ។

អ្នកយកព័ត៌មានពីរនាក់នៅខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានតុលាការខេត្តមួយនេះ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅក្នុងពន្ធនាគារ កាលពីម្សិលមិញ ពាក់ព័ន្ធការជំរិតទារប្រាក់ពីមន្ដ្រីអាជ្ញាធរ។

ជនត្រូវចោទទាំងពីររូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «កំហែងយក» ប្រព្រឹត្ត នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមព័ត៌មានមួយចំនួន ដែលសារព័ត៌មានទទួលបានបញ្ជាក់ថា អ្នកយកព័ត៌មាន ទាំងពីររូបនេះ រងការចោទប្រកាន់បានជំរិតទារប្រាក់ ចំនួន១,២០០ដុល្លារ ពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់។ តាមព័ត៌មាននេះ លោក ហ៊ាង លីហាក់ បម្រើការងារនៅសារព័ត៌មាន សំឡេងសន្ដិភាព និងឈ្មោះ អាំង ប៊ុនហ៊ូវ បម្រើការងារនៅសារព័ត៌មានវិថីសន្ដិភាព។

គួរបញ្ជាក់ថា លោក ហ៊ាង លីហាក់ ទើបតែចេញពីពន្ធនាគារបានជាង១ខែប៉ុណ្ណោះ ក្រោយត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារកាលពីចុងខែមិថុនា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ ឆបោក ដែលពេលនោះលោកបម្រើការងារ នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya