ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ ស្រុកចំការលើ នៅកំពង់ចាម

ឡានបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ ស្រុកចំការលើ នៅកំពង់ចាម

កំពង់ចាម:  នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧១ ត្រង់ចំណុចភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ទិសដៅដំណើរស្របទិសគ្នា។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ក្រឡុកស៊ីម៉ង់) ពាក់ស្លាកលេខ ភ្នំពេញ 5A-0124 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរពីជើងទៅត្បូង បានបុកជាមួយ ម៉ូតូម៉ាក សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1O-6242 បើកបរដោយឈ្មោះ ស៊ីម ហ៊ល ភេទប្រុស អាយុ ៧២ឆ្នាំ (ស្លាប់) ជាតិខ្មែរ មិនពាក់មួកសុវត្តិភាព មានទីលំនៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចម្ការលើ។

មូលហេតុ៖ អ្នកបើករថយន្តប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ និងខូចខាតមធ្យោបាយម៉ូតូ ១គ្រឿង ធ្ងន់ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

សមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីស្វែងរកជនបង្កមកដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya