ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » កូន​ច្បង​​របស់​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​​ចេញ​មុខ​​អន្ត​រាគមន៍​​រឿង​​អ្នក​ភូមិ​​បឹង​កក់​​

កូន​ច្បង​​របស់​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​​ចេញ​មុខ​​អន្ត​រាគមន៍​​រឿង​​អ្នក​ភូមិ​​បឹង​កក់​​

ភ្នំពេញ៖ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​អ្នកភូមិ​បឹងកក់​ទំនងជា​អាច​ទទួលបាន​ដំណោះស្រាយ​ឆាប់ៗ​នេះ​បន្ទាប់ពី​កូនប្រុស​ច្បង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ចេញមុខ ចូលមក​ជួយ​អន្តរាគមន៍​។​នៅ​ថ្ងៃទី​៤​ខែកក្កដា​នេះ​តំណាង​អ្នកភូមិ​បឹងកក់​ចំនួន​៣​នាក់​បាន​ជួប​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ហ៊ុន ម៉ា​ណែ​ត នៅ​រសៀល​​ថ្ងៃ​បន្ទាប់​និង​មាន​ជំនួប​ជាថ្មី​ម្តងទៀត​រវាង​អាជ្ញាធរ​រាជធានី​ជាមួយ​អ្នកភូមិ​បឹងកក់​។​

​តំណាង​អ្នកភូមិ​បឹងកក់​លោក ចាន់ ពុទ្ធ​ស័ក្តិ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​​និង​តំណាង​អ្នកភូមិ​ពីរ​នាក់​ទៀត​បាន​ជួបពិភាក្សា​ដោយផ្ទាល់​មាត់​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​លោក ហ៊ុន ម៉ា​ណែ​ត​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​។ ក្នុងជំនួប​នោះ លោក ហ៊ុន​ម៉ា​ណែ​ត​បាន​សន្យាថា​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​ឈ្មោះ​គ្រួសារ​អ្នកភូមិ​ចំនួន​៤៨ គ្រួសារ​ដែល​មិនទាន់បាន​ដី​ទៅក្នុង​បញ្ជី​ដែល​ត្រូវ​ទទួល​បាន​ដី​។​

​តំណាង​អ្នកភូមិ​បឹងកក់​នឹងត្រូវ​ជួប​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ​ម្តងទៀត​នៅ​ថ្ងៃ​បន្ទាប់​។​សកម្មជន​បឹងកក់​បាន​សម្តែង​ក្តី​សង្ឃឹមថា​បញ្ហា​នឹង​អាច​ដោះស្រាយបាន​ប្រសិន​បើ​មាន​កិច្ច​អន្តរាគមន៍​ដោយ​សុ​ឆន្ទៈ​របស់លោក ហ៊ុន ម៉ា​ណែ​ត​។

​សូម​រំលឹកថា តំបន់​បឹងកក់​ដែលមាន​ទំហំ​ផ្ទៃដី​ជាង​១០០​ហិកតា​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ​ស៊ូ​កា​គូ​អ៊ី​ន អភិវឌ្ឍន៍​ក្នុង​រយៈពេល​៩០​ឆ្នាំ​។​គម្រោង​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ជាង​៤០០០​គ្រួសារ​។​ប៉ុន្តែ​ប្រជាជន​មួយ​ភាគ​ធំ​បាន​យល់​ព្រម​ចាកចេញ​និង​ទទួលយក​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ចុងក្រោយ​នេះ​នៅ​សល់​អ្នកភូមិ​៤៨​គ្រួសារ​ដែល​បន្ត​ការតវ៉ា​រហូតមកទល់​សព្វថ្ងៃ​។

​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បឹងកក់​បានធ្វើ​ឡើង​ខណៈដែល​ការបោះឆ្នោត​កាន់តែ​ខិតចូល​មកដល់​និង​ក្រោយពេល​ក្រុម​អ្នកភូមិ​បានចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​ពេល​យុទ្ធនា​ការ​ឃោសនាបោះឆ្នោត​។ លោក ចាន់ សូ​វ៉េ​តម​ន្ត្រី​អ្នកស៊ើប​អង្កេត​របស់​ស​មា​គម​អាដហុក​ដែល​បាន​តាមដាន​បញ្ហា​នេះ​បាន​បញ្ជាក់ថា ពិត​ជាមាន​វត្តមាន​លោក ហ៊ុន​ម៉ា​ណែ​ត ចូល​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​មែន​។ លោក​ក៏​សង្ឃឹម​ដែរ​ថា​បញ្ហា​នឹង​អាច​ដោះស្រាយ​បាន​ប្រសិនបើ​អាជ្ញា​ធរមាន​ចេតនា​ដោះស្រាយ​មែន​នោះ​៕​ដោយ​៖​ស្រី​ផល​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya