ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ របួស៤ ស្រុកបាធាយ នៅកំពង់ចាម

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ របួស៤ ស្រុកបាធាយ នៅកំពង់ចាម

កំពង់ចាម :  នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២១០៩ លើផ្លូវជាតិលេខ៦ ចំណុចមុខផ្សារបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
បង្កដោយរថយន្ដ ម៉ាកមីស៊ុយប៊ីស៊ីពណ៍ស្លែ ពាក់ស្លាកលេខតាកែវ 3A 0789 អ្នកបើកបរគេចខ្លួនបាត់ ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាង លើបានបុកពីក្រោយរថយន្ដ១គ្រឿងទៀតម៉ាកត្រូពិច ពណ៍សំបកឪឡឹក ស្លាកលេខគ្មាន បើកបរដោយឈ្មោះប៉ឹង សុមាន ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលខូចនៅលើផ្លូវ បាននាំគ្នារុញពីក្រោយ មានទិសដៅពីជើងទៅត្បូង រថយន្ដម៉ាកមីស៊ុយប៊ីស៊ី ក៏ជ្រលទៅបុកពីក្រោយរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AJ 1910 បើកបរដោយឈ្មោះសាយ សុខន ភេទប្រុស អាយុ៥៤ ឆ្នាំ មានទីលំនៅភូមិគោករការ ឃុំព្រាល ស្រុកកាជ្រៀច ខេត្តព្រៃវែង ដែលមានទិសដៅពីត្បូងទៅជើង ស្របទិសគ្នា។

ករណីនេះបណ្ដាលឲ្យរថយន្ដចំនួន៣គ្រឿងរងការខូចខាតនិងបណ្តាលឲ្យមានស្លាប់មនុស្ស ១ នាក់ ឈ្មោះ បេន វៀត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នករុញរថយន្ត។ របួសមនុស្ស 4 នាក់ ធ្ងន់1នាក់
1 ឈ្មោះសាយ សាន ភេទប្រុស29 មានទីលំនៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ( ធ្ងន់)
2 ឈ្មោះបុឹង សុមាន អ្នកបើកបររថយន្តត្រូពិច ស្រាល
3 ឈ្មោះពិន សុផាតប្រុសអាយុ15ឆ្នាំភូមិស្វាយមាសឃុំសំពងជយ័ស្រុកជើងព្រៃ ស្រាល
4 ឈ្មោះកែ ផាន់ណាប្រុសអាយុ19ឆ្នាំនៅភូមិស្វាយមាសឃុំសំពងជយ័ស្រុកជើងព្រៃ ស្រាល។  សមត្ថកិច្ចបានចុះវាស់វែងយករថយន្តរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya