ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ស្រុករលាប្អៀរ នៅកំពង់ឆ្នំាង

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ស្រុករលាប្អៀរ នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង៖ បុរសមា្នក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ម៉ូតូទាំង២គ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ដោយម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B.0763 បើកខាងមុខ នឹងម៉ូតូម៉ាកហុងដាសេ ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D.8746 បើកពីក្រោយ ។

លុះដល់ចំណុចកើតម៉ូតូស្រ្តីរងគ្រោះ ដែលបើកនៅខាងមុខបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ បណ្តាលឲ្យម៉ូតូនៅខាងក្រោយ ដែលបើកដោយបុរសរងគ្រោះ ក្នុងល្បឿនលឿនផងនោះ ទៅបុកពីក្រោយពេញមួយទំហឹងតែម្តង ។

ហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបូសស្រាល ។ គេមិនបានស្គាល់ឈ្មោះជនរងគ្រោះទាំង២នាក់នោះទេ ពីព្រោះក្រោយពេលកើតហេតុភ្លាមៗនោះ ត្រូវបានគេដឹកចេញពីកន្លែងកើត ហេតុយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya