ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាតករលាក់មុខ បាញ់ចំបុរសម្នាក់ ឯវាលស្រែបណ្ដាលឲ្យរបួសធ្ងន់ នៅពោធិ៍សាត់

ឃាតករលាក់មុខ បាញ់ចំបុរសម្នាក់ ឯវាលស្រែបណ្ដាលឲ្យរបួសធ្ងន់ នៅពោធិ៍សាត់

ពោធិ៍សាត់:  នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់បានរួចផុតពីគ្រោះ ថ្នាក់ដល់អាយុជីវិត ដោយករណីរន្ទះបាញ់នៅកណ្តាលវាលស្រែ ខណ:ពេលរូបគាត់កំពុង បូមទឹកដាក់ស្រូវពង្រោះ ដែលមានចម្ងាយ ៨៥០ម៉ែត្រខាងកើតភូមិ។

ជនរងគ្រោះមានឈ្មោះ សាន ទី ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ រូបគាត់បានទៅមើលស្រូវពង្រោះ នៅឯវាលស្រែខាងកើតភូមិ លុះទៅដល់ស្រែ ក៏ស្រាប់តែឃើញទឹកអស់ពីក្នុងស្រែគាត់យកម៉ាស៊ីនទៅបូមទឹក ខណ:នោះរូបគាត់ក្រឡេកឃើញ ផ្ទៃមេឃមានពណ៌ខ្មៅលាយឡំ និងខ្យល់ មួយសន្ទុះក្រោយមកស្រាប់តែមានភ្លៀងធ្លាក់ គាត់ក៏ប្រញាប់ប្រញាល់ពន្លត់ម៉ាស៊ីនហើយដើរចេញ រំពេចនោះ ក៏មានរន្ទះបាញ់បម្រុងឆក់យកជីវិតរបស់គាត់ តែផលបុណ្យល្អបានត្រឹមតែរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ចុះទៅយករូបគាត់នៅឯវាលស្រែ ហើយបញ្ជូនរូបគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។  ជនរងគ្រោះបានធូរស្រាលបន្តិចហើយនៅថ្ងៃទី១០ ព្រឹកនេះ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya