ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បើកមិនប្រកាន់ស្ដាំ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរច្រាស់ទិសទិសគ្នា បុកពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាអ្នកបើកបរម៉ូតូស្កុបពីទទួលរងរបួសធ្ងន់ នៅកណ្តាល

ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បើកមិនប្រកាន់ស្ដាំ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរច្រាស់ទិសទិសគ្នា បុកពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ ជាអ្នកបើកបរម៉ូតូស្កុបពីទទួលរងរបួសធ្ងន់ នៅកណ្តាល

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ រស់ សារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល1AA-2500 ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកសាន់យ៉ាន់ សណ្ដោងរ៉ឺម៉ក ធុនសេ១៥០ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាល ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិបាគ្រង ឃុំរវៀង ស្រុកមុខជើងព្រៃ ខេត្តកំពង់ចាម ។

នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកសាន់យ៉ាន សណ្ដោងរ៉ឺម៉កខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេង ធ្វើឲ្យម៉ូតូម៉ាកហុងដាស្កុបពី មួយគ្រឿង បើកបរដោយល្បឿនលឿន ក្នុងទិសដៅច្រាស់គ្នា ក៏បានបុកពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ ស្កុបពីរងរបួសធ្ងន់ ។

កម្លាំងនគរបាលជំនាញទទួលបានព័ត៌ខាងលើ ភ្លាមនោះក៏ចុះទៅដល់កន្លែងកើតហេតុរួច ហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ វាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរមិនប្រកាន់ស្ដាំ រីឯអ្នកបើកបរម៉ូតូស្កុបពីបើកបរល្បឿនលឿន ទើបបានជាកើតមានគ្រោះថ្នាក់ដូច្នេះ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya