ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ធ្វើសកម្មភាព​លួច​ម៉ូតូ​បានសម្រេច ​​គេចខ្លួនបាត់ជាង៤ម៉ោង ត្រូវបានម្ចាស់ម៉ូតូតាមទាន់នៅម្តុំឃ្លាំងរំសេវ នៅភ្នំពេញ

បុរសម្នាក់ ធ្វើសកម្មភាព​លួច​ម៉ូតូ​បានសម្រេច ​​គេចខ្លួនបាត់ជាង៤ម៉ោង ត្រូវបានម្ចាស់ម៉ូតូតាមទាន់នៅម្តុំឃ្លាំងរំសេវ នៅភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ធ្វើសកម្មភាព​លួច​ម៉ូតូ​បានសម្រេច ​​ហើយគេចខ្លួនបាត់ជាង៤ម៉ោង ត្រូវបានម្ចាស់ម៉ូតូតាមទាន់នៅម្តុំឃ្លាំងរំសេវ ខណៈដែលខ្លួនជិះម៉ូតូនោះ យក​ទៅ​បញ្ចាំ​ រួចចាប់បានវាយប៉ោងភ្នែកទៀត ទើបប្រគល់ឲ្យសមត្ថកិច្ច ។

កាលពី​ថ្ងៃសៅរ៍ ​​៦កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស ​២៥៦៣ ​ត្រូវ​នឹងថ្ងៃ​ទី​៨ ខែ មិថុនា ឆ្នាំ ២០១៩ ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥ ផ្លូវ​១០៥ ក្រុម​២៥ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សុខ ពៅ ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែកជន​រង​គ្រោះ​​ជាម្ចាស់ម៉ូតូ​ឈ្មោះ ពិន វិច្ឆិកា ភេទ​ប្រុស អាយុ​២៩​ឆ្នាំមុខរបរ​ជាងឈើ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

មុនពេលកើតហេតុ នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​កើតហេតុខាងលើ​ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដា ​គុប​ជ្រុង​ សេ​៧០ ព​ណ៌​ទឹកប៊ិច ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ ១B-៦៤៣៦ នៅ​មុខ​ផ្ទះ​ដោយ​មិន​បាន​ចាក់​សោ.ក​នោះ​ទេ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះបាត់ទៅ ។ លុះ​ពេលជនរងគ្រោះ​​ចេញ​មក​វិញ​ក៏​បាត់​ម៉ូតូតែម្តង ។

បន្ទាប់ពីដឹងថាបាត់ម៉ូតូ​ ជនរងគ្រោះ​បាន​នាំ​បងប្អូន​ជិះ​ម៉ូតូ​ដើរ​រក​ និង​ទៅ​អង្គុយ​ចាំ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រហូត​ដល់​ម៉ោង​​វេលា​៦​និង​៣០​នាទី​យប់​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​​របស់ជនរងគ្រោះ​​យក​ទៅ​បញ្ចាំ​មែន ធ្វើឲ្យជនរងគ្រោះ​​ខឹង​ពេក​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ម្នាក់​មួយ​ដៃៗ ​បណ្ដាល​ឲ្យ​ជនសង្ស័យ​បែក​មុខបែក​មាត់ ទើប​ប្រគល់ឲ្យសមត្ថកិច្ច ។

​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​​ឆ្លើយសារភាព​ថា ខ្លួ​ន​ពិតជា​បាន​លួច​ម៉ូតូ​របស់ជនរងគ្រោះ​មែន ​និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ឆ្នាំ​កន្លង​មក​ហើយ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមនចំណែក​ម៉ូតូ​១​គ្រឿងដែលដកហូត ពីជនសង្ស័យត្រូវបាន​​ប្រគល់​ទៅ ឲ្យ​ជន​រង​គ្រោះ​វិញ ​​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya