ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ដេញស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ នៅភ្នំពេញ

ដេញស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ នៅភ្នំពេញ

(ភ្នំពេញ)៖  នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដេញស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ របស់ប្រជាពលរដ្ឋមិនបានសម្រេច ស្ថិតនៅក្នុងបូរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះទី១៖ ឈ្មោះ សុខ ហ៊ួត អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២៖ ឈ្មោះ ស៊ី ឌី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិធី ឃុំកញ្រាច ស្រុកកញ្រាច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូមានឈ្មោះ ដឹប ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូ ម៉ាកសេ១២៥ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CO-7 504 ទុកចោលនៅមុខផ្ទះ ហើយទៅបំពេញការងារធម្មតា ពេលនោះស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-2803 មកឈប់ហើយធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ក៏ស្រែកឆោមឡោបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនៅក្បែរនោះដេញប្រផាប់ចាប់ប្រភីង តាំងពីចំណុចបូរីចំការដូង រហូតដល់មុខវត្តជើងឯក ក៏ត្រូវកម្លាំងនគរបាលយកឡានសារ៉ែន កាក់ពីមុខធ្វើជនសង្ស័យភ័យដួលម៉ូតូ ត្រូវសមត្ថកិច្ចចាប់វៃខ្នោះ បញ្ជូនមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ដង្កោភ្លាមៗ តែម្តង។

សមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតបានធ្វើសកម្មភាព កាច់ក ម៉ូតូពិតប្រាកដមែន ដោយយោងតាមចម្លើយសារភាព និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានសម្រេចឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya