ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីលួចកាច់សោ.ក ម៉ូតូ នៅពោធិ៍សាត់

ឃាត់ខ្លួនជនសង្ស័យ ករណីលួចកាច់សោ.ក ម៉ូតូ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើខ្នងប្រឡាយបឹងខ្ទុម ស្ថិតក្នុងភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានព័ទ្ធ ចាប់មុខសញ្ញា ជនសង្ស័យលួចកាច់សោ.កម៉ូតូម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូគេបានសម្រេច ប៉ុន្តែជិះគេចមិនបានសម្រេច ។

បើយោងតាមរបាយការណ៍នគរបាលស្រុកបាកាន ជនសង្ស័យជាមុខសញ្ញាឈ្មោះ វង់ ធឺន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្ដីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចបាត់) ម៉ូតូដែលមុខសញ្ញាធ្វើ សកម្មភាពលួចកាច់សោ.កម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ សំ រ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ជនសង្ស័យជាមុខសញ្ញា និងបក្ខពួកអាចជិះម៉ូតូ ១គ្រឿងផ្សេងស្វែងរកដើម្បីធ្វើសកម្មភាព    លួច លុះឃើញម៉ូតូគេចតលើខ្នងប្រឡាយគ្រាដែលម្ចាស់បើលស្រូវក្នុងស្រែ ក៍លួចធ្វើសកម្មភាពកាច់សោ.កជិះចេញយ៉ាងព្រងើយ ប៉ុន្តែត្រូវម្ចាស់ឃើញរាយការណ៍ប្រាប់សមត្ថកិច្ច និងសហការបានល្អពីពួកគាត់ចាប់បានភ្លាមៗ ។

ជនសង្ស័យជាមុខសញ្ញាឈ្មោះ វង់ ធឺន បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាល ស្រុកបាកាន រួចទើបនាំយកមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចំណែកវត្ថុតាងម៉ូតូបានប្រគល់ទទួលជូនម្ចាស់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya