ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅពោធិ៍សាត់

បង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅពោធិ៍សាត់

ពោធិ៍សាត់ :  កាលពីវេលាម៉ោង ១១ និង៤៥នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង ក្រុង​​ពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ (ស្រី០៣នាក់)។

១.ឈ្មោះ ជិវិត វណ្ណាវីន ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ មុខរបរ យោធា ។
២.ឈ្មោះ ប៉េង ពិសិដ្ឋ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ (ជាងចម្លាក់) ។
៣.ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ (កម្មករ) ។
៤.ឈ្មោះ ពៅ ស៊ីនី ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
៥.ឈ្មោះ ហាំ ម៉ីហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (សិស្ស) ។
៦.ឈ្មោះ ឃុត រតនា ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (ជាងអ៊ុតសក់)។

វត្ថុតាងឆែកឆេររកឃើញនៅក្នុងបន្ទប់ជួល ៖
-ម្សៅក្រាមពណ៌សចំនួន ០១ញ្ចប់ធំ
-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០២គ្រាប់
-ថង់ផ្លាស្ទិចមួយចំនួនធំ
-ដែកកេះចំនួន០៨ដើម
-ទូរស័ព្ទដៃចំនួន០៧គ្រឿង
-ម៉ូតូចំនួន០៤គ្រឿង

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya