ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » បង្ក្រាបក្លិប “លុច្សសារី” ចាប់ខ្លួន៤០៨នាក់ បញ្ជូនឡើងតុលាការ ចំនួន១៧នាក់ នៅភ្នំពេញ

បង្ក្រាបក្លិប “លុច្សសារី” ចាប់ខ្លួន៤០៨នាក់ បញ្ជូនឡើងតុលាការ ចំនួន១៧នាក់ នៅភ្នំពេញ

ភ្នំពេញៈ នៅ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើតេស្តទឹកនោមបង្ហើយ លើមនុស្សចំនួន៤០៨នាក់ ដែលជាប់ពាក់ព័ន្ធក្នុងកិច្ចការបង្រ្កាបក្លឹប “LUXURIOUS” ករណីគ្រឿងញៀន។

នេះបើយោងតាមលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមសារព័ត៌មានឲ្យដឹង នៅថ្ងៃទី១០មិថុនាឆ្នំា២០១៩នេះ ចំណែកមនុស្ស ជាង៣០០នាក់ផ្សេងទៀត ដែលមិនជាប់ពាក់ព័ន្ធបទល្មើស នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។

លទ្ធផលបានចេញបណ្ដើរៗហើយ គឺមានបុរសស្ត្រី ចំនួន១៧នាក់ នឹងត្រូវបញ្ជូនឡើង  តុលាការ ពាក់ព័ន្ធបទល្មើសចែកចាយគ្រឿងញៀន និងសម្រួលឲ្យប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់។

កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងក្លិប LUXURIOUS   សង្កាត់ បឹងរាំង ខណ្ឌដូនពេញ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលព្រហ្មទណ្ឌក្រុង បានឆ្មក់ចូលក្លិបរាត្រី “LUXURIOUS” ហើយបានឃាត់មនុស្សប្រុសស្រី ចំនួន៤០៨នាក់ មានវៀតណាម ចិន ខ្មែរ ម៉ាឡេស៊ី និងសាំងកាពួរ ហើយបញ្ជូនទៅកាន់ស្នងការនគរបាលក្រុងដើម្បីសាកសួរ។

ការសាកសួរនោះ គឺបានធ្វើឡើងដោយកម្លាំងសមត្តកិច្ចជំនាញ មកពី៤ការិយាល័យ ទី១. ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, ទី២. ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល។ ទី៣. ការិយាល័យប្រឆាំងគ្រឿងញៀន និង៤. ការិយាល័យជនអន្តោ     ប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែក៏មានការការពារ និងមើលការខុស ត្រូវពីកម្លាំងការិយល័យសណ្តាប់ធ្នាប់ និងការិយាល័យទេសចរណ៍ផងដែរ។

ក្នុងមនុស្សចំនួន៤០៨នាក់ មានជនជាតិចិនប្រុសស្រី ចំនួន១២១នាក់, ជនជាតិខ្មែរប្រុសស្រី ចំនួន២១១នាក់, ជនជាតិវៀតណាមប្រុសស្រី ចំនួន៧០នាក់, ជនជាតិម៉ាឡេស៊ីប្រុសស្រី ចំនួន៥នាក់ និងជនជាតិសឹង្គពួរ ១នាក់។

ចំពោះលទ្ធផលបង្ក្រាបនៅក្នុងក្លិបកម្សាន្តនោះទៀត បានរកឃើញសារធាតុញៀនម្សៅ សម៉ត់(ខេ) ប្រមាណជាង១ខាំតែប៉ុណ្ណោះ ដែលថ្នាំញៀននោះ បានដកហូតពីខ្លួន មនុស្សមួយចំនួនយកចូលទៅប្រើប្រាស់ និងមួយចំនួនទៀត បានដកហូតនៅក្នុងបន្ទប់ក្លិបកម្សាន្តតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ថៅកែក្លិបនេះ គឺជាជនជាតិវៀតណាមកាត់ចិនម្នាក់ ដែលបានរត់គេចខ្លួនបាត់ហើយ។ តែទោះជាយ៉ាងណា សមត្តកិច្ចបាននិងកំពុងសហការស្វែងរកចាប់ខ្លួនផងដែរ។

កម្លាំងចម្រុះរបស់ស្នងការរាជធានីភ្នំពេញ មានទាំងព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់ រួមទាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងគ្រឿងញៀនក្នុងក្លិប LUXURIOUS ហើយក៏ឃាត់ខ្លួនមនុស្សស្រី-ប្រុសបាន ជិត៥០០នាក់ ដែលសុទ្ធសឹងជាអ្នកប្រើ និងជួញដូរថ្នាំញៀន ធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ មិថុនា តាមបណ្តោយផ្លូវ២១៤ ក្នុងក្លិបLUXURIOUS  សង្កាត់បឹងរាំង ខណ្ឌដូនពេញ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya