ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្លាប់ ដោយសាររអិលជើងធ្លាក់ក្នុងទឹកជ្រោះ ដែលកំពុងហូរខ្លាំងបោកជាមួយថ្ម នៅកោះកុង

បុរសម្នាក់ ស្លាប់ ដោយសាររអិលជើងធ្លាក់ក្នុងទឹកជ្រោះ ដែលកំពុងហូរខ្លាំងបោកជាមួយថ្ម នៅកោះកុង

កោះកុង:  នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិរដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងការិយាល័យ កម្រិតធ្ងន់ កម្លាំង អាវុធហត្ថ ក្រុង និងគ្រូពេទ្យខេត្ត ដោយមានការសម្របសម្រួលពីលោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះ ចុះពិនិត្យសាកសព រអិលជើងធ្លាក់ក្នុងទឹកជ្រោះដែលកំពុងហូរខ្លាំងបោកជាមួយថ្ម ចម្ងាយពីកន្លែងធ្លាក់មកកន្លែងសព ៣១០ម៉ែត្រទើបជាប់លើថ្ម ។

សាកសពឈ្មោះ នួន ម៉ាប់ ភេទ ប្រុស អាយុ ៥១ ឆ្នាំ ខ្មែរ មានស្រុកកំណើត ភូមិ ក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយ រៀង មកធ្វើកម្មករនៅក្រុមហ៊ុន ទឹកស្អាត Ly Pគ្រប់ ស្ថិតនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខត្តកោះកុង ។

មូលហេតុ ជនរងគ្រោះនៅវេលាម៉ោង ៥ ភ្លឺបានដើរឆ្លងកាត់ផ្លូវដែលមានទឹកកំពុងហូរខ្លាំង បណ្តាលឲ្យរអិលធ្លាក់ចូលជ្រោះហើយពុំមានអ្នកដឹង រហូតដល់ម៉ោង ១០ និង ១៥នាទីមានអ្នកបង់សំណាញ់តាមជ្រោះប្រទះឃើញសាកសពជាប់ទើលើថ្ម ទើបកម្មករធ្វើការជាមួយគ្នាមកមើលបានដឹងថា ឈ្មោះ នួន ម៉ាប់ហើយក៏បានរាយ ការណ៏មកសមត្ថកិច្ចយើងមកពិនិត្យ ។
សាកសពក្រោយពីពិនិត្យរួចយើងបានប្រគល់ឲ្យទៅ ឈ្មោះ ជុំ នី ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវជាប្អូនដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya