ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន​ នៅកំពត ​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន​ នៅកំពត ​

កំ​ពត ៖ កាលពី​​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​ខេត្តកំពត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ដងទង់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​១៩​កញ្ចប់​ធំ​តូច​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​ត្រពាំង​តា​មាស ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់​ ។​

​ជនសង្ស័យ​ក្នុងករណីនេះ​មាន ១. ឈ្មោះ​គង់ សំណាង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវជា​អ្នកយក​គ្រឿងញៀន​មកពី​ភ្នំពេញ​។​២.​ឈ្មោះ​កាន់ ចាន់ថន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​មានជ័យ ស្រុក​ឈូក ខេត្តកំពត ជា​អ្នកទទួល​គ្រឿងញៀន​។

​ដោយ​ទទួល​ព័ត៌មាន​ស្តីអំពី​មានការ​សង្ស័យ​ លើ​ករណី​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឈូក​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ដងទង់​បាន​ចុះ​ដល់​គោលដៅ​ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ស្ថិត​ក្នុងភូមិ​ត្រពាំង​តា​មាស ឃុំ​ដំណាក់​សុ​ក្រំ​។​

​ ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​បួន​កញ្ចប់​ធំ​ និង​១៥​កញ្ចប់​តូច​ទើប​នាំ​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya