ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីលួច (ខ្សែភ្លើង និងសម្ភារអគ្គិសនី) នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ករណីលួច (ខ្សែភ្លើង និងសម្ភារអគ្គិសនី) នៅកណ្តាល

កណ្ដាល:  នៅ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ករណីលួច (ខ្សែភ្លើង និងសម្ភារអគ្គិសនី) នៅចំណុចឃ្លាំងក្រុមហ៊ុនអានកូ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ គង់ សាល ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកអគ្គិសនី ស្នាក់នៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សែត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករលក់ដូរ រស់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ កូនកន្ត្រៃដងជ័រពណ៌ ទឹកក្រូច មានប្រវែង១៧,៥សង់ទីម៉ែត្រចំនួន០១។

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មុខសញ្ញាជនសង្ស័យឈ្មោះ សែត សុភ័ណ្ឌ បានចូល ទៅធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង និងសម្ភារ:អគ្គិសនីរបស់ក្រុមហ៊ុនអានកូ (ឆែកមើលតាមកាមេរ៉ា) នៅវេលាម៉ោង១៥ និង៥០នាទី ដោយបានលួចយកខ្សែភ្លើងទំហំ១×៦ស.ម អស់ប្រវែង៨០០ម៉ែត្រ និងសម្ភារ:អគ្គិសនីមួយចំនួនទៅបាត់ ។

លុះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង០៤ និង១៥នាទី ជនសង្ស័យខាងលើ បានចូលមកឃ្លាំងសម្ភារ:អគ្គិសនីរបស់ក្រុមហ៊ុនម្ដងទៀត តែត្រូវសន្តិសុខក្រុមហ៊ុន ឃើញទាន់ក៏ព័ទ្ធចាប់ខ្លួន បានក្នុងពេលនោះតែម្ដង រួចរាយការណ៍ជូនសមត្ថកិច្ច ប៉ុស្ដិ៍ នគរបាលរដ្ឋបាលសំពៅពូនតែម្ដង ។  ជនសង្ស័យ រួមទាំងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តទៅតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya