ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ហិង្សាក្នុងគ្រួសារ ជនសង្ស័យជាកូន ជេរប្រមាថ រួមទាំងគំរាមកំហែងឪពុកម្តាយ នៅកណ្តាល

ហិង្សាក្នុងគ្រួសារ ជនសង្ស័យជាកូន ជេរប្រមាថ រួមទាំងគំរាមកំហែងឪពុកម្តាយ នៅកណ្តាល

កណ្តាល: នៅ ថ្ងៃទី ០៩ ខែមិថុនា ២០១៩ ករណីអំពើហិង្សាក្នុងគ្រួសារ នៅចំណុចភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ុន ពៅ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាឪពុក)។ ជនសង្ស័យឈ្មោះ ប៉ុន សំអាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាកូន) ឃាត់ខ្លួន។ វត្ថុតាងចាប់យក៖ កាំបិតខ្វែវចំនួន ០១។

កន្លងមកជនសង្ស័យជាកូន ធ្លាប់ប្រព្រឹត្តអំពើហិង្សា ក្នុងគ្រួសារជេរប្រមាថ រួមទាំងគំរាមកំហែងឪពុកម្តាយ។ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានទារលុយពីម្តាយ ទៅទិញបារី ពេលនោះឈ្មោះ មួង សុខឃឿន ជាម្តាយ បានឲ្យលុយចំនួន ២០០០៛ ស្រាប់តែជនសង្ស័យ យកលុយហែកបោះចោល ឃើញដូចនោះឈ្មោះ ប៉ុន ពៅ ជាឪពុក បានស្តីបន្ទោស ទើបកើតជាទំនាស់ពាក្យសម្តីជាមួយគ្នា ឈានដល់ជនសង្ស័យ ទាញកាំបិតខ្វែវដេញកាប់ឪពុក តែឪពុកជិះកង់គេចចេញពីផ្ទះផុត។

ភ្លាមនោះជនសង្ស័យ បានយកកាំបិតកាប់ទ្វារផ្ទះ ធ្វើពីដែកកញ្ចក់បែកអស់មួយចំហៀង និងកាប់ឆ្នាំងបាយអគ្គិសនីចំនួន ០១។  កម្លាំងនគរបាលប៉ុស្តិ៍ពុកឬស្សី ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya