ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ក្របួចជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួចបញ្ជូនទៅកាន់តុលាការដើម្បីបន្តនិតិវិធី នៅមណ្ឌលគិរី

ក្របួចជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួចបញ្ជូនទៅកាន់តុលាការដើម្បីបន្តនិតិវិធី នៅមណ្ឌលគិរី

(មណ្ឌលគិរី)៖  នៅរសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៩ កងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចបញ្ជូនទៅតុលាការពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀន។

ជនសង្ស័យទាំង៤នាក់ ត្រូវការិយាល័យជំនាញសាកសួរតាននិតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ជនសង្ស័យលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមដានតាំងពីយប់ ថ្ងៃទី០៧ខែ មិថុនា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី០៩ ខែមិថុនានេះ ទើបសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនបានទាំងអ្នកជួញដូរ និងប្រើប្រាស់។

កម្លាំងអាវុធហត្ថខេត្តចំនួន០៩នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរងបានឃាត់ខ្លួនជនសង្ស័យនៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ កំពុងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័សរុប៤នាក់ ដែលជនសង្ស័យទី១៖ ឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី២៖ ឈ្មោះ វិន សិលា ភេទ ប្រុសអាយុ២៤ឆ្នាំ ទី៣៖ ឈ្មោះ សេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤៖ ឈ្មោះ យឹម សុខលី ភេទប្រុស អាយុ៣០ឆ្នាំ ជ​នសង្ស័យទាំង៤នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ដោយឡែកវត្ថុតាង រួមមាន៖ រថយន្ត១គ្រឿង ម៉ូតូចំនួន១គ្រឿង រួមនិងម្សៅពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១១កញ្ចប់តូច ធំ ទម្ងន់សរុប៥.២១ក្រាម ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya