ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនសង្ស័យ ៣នាក់ មុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនសង្ស័យ ៣នាក់ មុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ: កាលពី ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ នាក់ នៅចំណុចភូមិ៤ សង្កាត់ទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យរួមមាន ៖
១. ឈ្មោះ ម៉ាន សាលី (ហៅក្តាម) ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិ – សង្កាត់ កើតហេតុខាងលើ ។
២. ឈ្មោះ សុះ រីហ្វីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស មានទីលំនៅ ភូមិ – សង្កាត់ កើតហេតុខាងលើ ។
៣. ឈ្មោះ វង្ស ម៉ានុត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់ដងទង់ ក្រុខេមរភូមិន្ទ ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ១ កញ្ចប់ធំ ។

ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya