ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) នៅកណ្តាល

កណ្ដាល :  សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) កាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ០២នាក់៖ ១-ឈ្មោះស៊ា ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ កើតហេតុ មុខរបរ ជាងជួសជុលកង្ហារ បានបាត់ម៉ូតូ១គ្រឿង ម៉ាក c100 ពណ៌ខ្មៅ ស៊េរី ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ០៦០០ និងទី២-ឈ្មោះឡាយ ធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ-សង្កាត់កើតហេតុ មុខរបរសិស្ស បានបាត់ម៉ូតូ១គ្រឿងម៉ាក wave ពណ៌ខ្មៅ ស៊េរី២០១៦ មិនចាំផ្លាកលេខ ។

ជនសង្ស័យឈ្មោះ សូ ចន្ទ័ដារិទ្ធ ហៅ ប៉ាវចិន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

ដំណើររឿង៖ កាលពីវេលាកើតហេតុខាងលើជនសង្ស័យ បានខ្ចីម៉ូតូម៉ាក C100ស៊េរី១៩៩៩ ពីជនរងគ្រោះទី១ថា ជិះទៅលេង Net មួយភ្លែត ហើយក៏ជិះយកទៅបាត់តែម្តង។ បន្ទាប់មកនៅថ្ងៃទី៦ ខែឆ្នាំដដែលជនសង្ស័យ បានខ្ចីម៉ូតូម៉ាក wave ពណ៌ខ្មៅ ស៊េរី២០១៦ មិនចាំស្លាកលេខពី ជនរងគ្រោះទី២ ជិះ ហើយយកទៅបាត់ទៀត។

លុះដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ទើបឪពុកម្តាយជនរង គ្រោះទី១ និងទី២ បានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ។  សមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពី ជនរងគ្រោះទី១ ជិះទៅលេង Net ហើយត្រូវបានឈ្មោះ តោ នៅភូមិយួន យកជិះបន្តគេចខ្លួនបាត់ហើយ។

ចំណែកឯម៉ូតូរបស់ជនរងគ្រោះទី២វិញ ខ្លួនបានយកទៅដាក់បញ្ចាំ នៅម្តុំផ្សារឃ្លាំងរំសេវ បានលុយ$២០០ ហើយយកទៅឲ្យជនរងគ្រោះ$១៨០ នៅសល់$២០ ខ្លួនបានស៊ីចាយអស់បាត់ទៅហើយ។ ជនសង្ស័យ ត្រូវបានផ្នែកជំនាញ កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya