ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » គូស្នេហ៍​១​គូ ពី​ចេញ​កោះ​ពេជ្រ មក​ឈប់​ឈ្លោះ​គ្នា ភាគី​ប្រុស វាយ​ភាគី​ស្រី ខ្ទេច​មុខ ​

គូស្នេហ៍​១​គូ ពី​ចេញ​កោះ​ពេជ្រ មក​ឈប់​ឈ្លោះ​គ្នា ភាគី​ប្រុស វាយ​ភាគី​ស្រី ខ្ទេច​មុខ ​

ភ្នំពេញ​៖ កាលពី​វេលា ម៉ោង ១១​នឹង​០០ នាទី យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០១៤ ។ ហេតុការណ៍ ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវ​សុធារស ទល់មុខ​ក្លោងទ្វារ​ចូល​ខា​រ៉ា អូ​ខេ​សូល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយសារ​គូស្នេហ៍​១​គូ ទាស់​ពាក្យសម្តី​គ្នា ហើយ​ជិះ​ម៉ូតូឌុប​គ្នា ចេញពី​មជ្ឍមណ្ឌល កោះ​ពេជ្រ​បំណង​ទៅផ្ទះ ប៉ុន្តែ​មក​ឈប់​ប្រកែក​គ្នា  ធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​ផ្ទុះ​ហិង្សា ទ្រាំ​មិនបាន វាយ​ក្បាល និង​មុខ​នារី​ជា​សង្សារ​ខ្ទេច ហូរឈាម​ស្រោច​ខ្លួន រួច​យុវជន​បង្ក​ជិះ​ម៉ូតូ​គេចខ្លួន ចោល​សង្សារ​បាត់ស្រមោល​ភ្លាមៗ ។​
​យោងតាម ប្រភពព័ត៌មាន​ពី​យុវជន​ម្នាក់ ត្រូវ​មិត្ត​ភ​កិ្ត​គូស្នេហ៍​ខាងលើ បាន​និយាយ​រៀបរាប់ ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើត ហេតុ នារី​រងគ្រោះ​ឈ្មោះ ពៅ អាយុ​ជាង ២០ ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក FZ ពណ៌​ខ្មៅ ជាមួយ​យុវជន​ម្នាក់ ឈ្មោះ ក្កី អាយុ ជាង ២០ ឆ្នាំ ត្រូវជា​សង្សារ​នារី​រង​គ្រោះ ដោយ​ពួកគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា ចូល​ទៅលេង​កម្សាន្ត ក្នុង​មជ្ឍមណ្ឌល​កោះ​ពេជ្រ ។​
ក្រោយពី​ជិះ​ម៉ូតូ​ឆ្វែល ក្នុង​កោះ​ពេជ្រ អស់ចិត្ត​នោះ គឺ​នារី​រងគ្រោះ​និង​សង្សារ បានប្រកែក​គ្នា​ខ្លាំងៗ តាម​ដងផ្លូវ បង្ក​ការភ្ញាក់ផ្អើល​តាំងពី​កោះ​ពេជ្រ រហូតដល់​ចំណុចកើតហេតុ​ខាងលើ ពួកគេ​បាន​ឈប់​ម៉ូតូ​ឈ្លោះ​គ្នា បែកផ្សែង និង​ប្រតាយប្រតប់​គ្នា​យ៉ាងខ្លាំង ធ្វើ​ឲ្យ​យុវជន​ជា​សង្សារ ផ្ទុះ​ហិង្សា​កាន់តែខ្លាំង អត់ធ្មត់​លែង​បាន ក៏​សម្រេចចិត្ត​វាយ​នារី​ជា សង្សារ​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​បែកក្បាល និង​ខ្ទេច​មុខ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត រួច​យុវជន​បង្ក​បាន​ជិះ​ម៉ូតូ​គេច ខ្លួន​បាត់ស្រមោល​ឈឹង ដោយ​ទុក​នារី​រងគ្រោះ ឲ្យ​ដេក​សន្លប់​ស្តូកស្តឹង នៅ​និង​កន្លែងកើតហេតុ​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​អន្តរាគមន៍ ហៅ​រថយន្ត​សាមុយ មក​ដឹក​នារី​រងគ្រោះ​ខាងលើនេះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ដើម្បី​បន្ត​ការសាកសួរ​នារី​រងគ្រោះ តាម ចាប់​យុវជន​បង្កហេតុ​ខាងលើ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya