ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែក នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែក នៅភ្នំពេញ

ភ្នំពេញ : នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដីវាល ផ្លូវបេតុង ក្រុមទី៤ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចដែក បង្កឡើងដោយជន សង្ស័យស្លៀកពាក់ស៊ីវិលម្នាក់ ប្រដាប់ដោយ រទេះអូសមធ្យោបាយថ្មើរជើង។

ជនសង្ស័យឈ្មោះ គិត វណ្ណា ហៅអាម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅមិនប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ជា សុង ហ៊ុន ភេទប្រុស អាយុ 33ឆ្នាំ មុខរបរ យោធារស់នៅផ្ទះលេខ២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅមុនពេលនាំខ្លួន ជនសង្ស័យមក ប៉ុស្តិ៍នគរបាលរដ្ឋបាល ជនរងគ្រោះបានទទួលព័ត៌មានថា មានគេលួចដែក ពេលនោះ ជនរងគ្រោះ មកដល់ចំណុចកើតហេតុ ក៏អង្គុយចាំមើល មួយសន្ទុះក្រោយមក បានឃើញជនសង្ស័យ អូសរទេះមកដល់កន្លែងដែក ដែលជនរងគ្រោះ ទុក ពេលនោះជនសង្ស័យ បានធ្វើសកម្មភាព លើកដាក់រទេះ អូស របស់ខ្លួន ក៏ត្រូវជនរងគ្រោះឃាត់ខ្លួន ជនសង្ស័យ រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីជួយធ្វើ អន្តរាគមន៍តែម្តង ។  សមត្ថកិច្ចទៅដល់ ក៏បានធ្វើការនាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ តែម្ដង។  ជនសង្ស័យត្រូវ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿង បញ្ជូនទៅ ផ្នែកជំនាញនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya