ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ប្រទះ​ឃើញ​សាកសព​តាម​ផ្លូវ​រថភ្លើង ក្បាល​និង​ខ្លួន​ដាច់​ចេញពី​គ្នា នៅព្រះសីហនុ

ប្រទះ​ឃើញ​សាកសព​តាម​ផ្លូវ​រថភ្លើង ក្បាល​និង​ខ្លួន​ដាច់​ចេញពី​គ្នា នៅព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖  ​កាលពី​​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ  បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រទះ​ឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្នុង​សភាព​ដាច់​ក្បាល ដាច់​ដៃ​ឆ្វេង និង​រលាត់​ពេញ​ខ្លួនប្រាណ​យ៉ាង​រន្ធត់​នៅ​តាម​ផ្លូវ​រថភ្លើង ។

 

សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៩ មិថុនា ឆ្នំា២០១៩​នេះ ចំណុច​លើ​ផ្លូវ​រថភ្លើង​ស្ពាន​ទឹកថ្លា ក្នុងភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ មាន​ករណី​ប្រទះ​ឃើញ​សាកសព​មួយ​កើតឡើង ដោយ​សាកសព​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

 

សាកសព​នោះ​មាន​សភាព ដាច់​ក្បាល ដាច់​ដៃ​ឆ្វេង ជើង​ឆ្វេង​មួយ​កំណាត់​ត្រឹម​ភ្លៅ មាន​ស្នាម​រលាត់​ពេញ​ខ្លួនប្រាណ និង​របូត​ខោអាវ​ចេញពី​ខ្លួន​អស់ ចំណែក​ក្បាល​សាកសព​ខាងលើ​នេះ ឃ្លាត​ពី​ចេញ​សព​ប្រហែល​ប្រមាណ​១០០០​ម៉ែត្រ​ចន្លោះ​ផ្លូវ​រថភ្លើង​ពី​ក្បាល​សព​ទៅ​ខ្លួនប្រាណ​សព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​បំបែក​សាច់ ឆ្អឹង ពោះវៀន ខោអាវ លុយ ស្បោង​ចង​ទុ​រ​យោ និង​ស្លាបព្រា​ធ្លាក់​តាម​បណ្តោយ​ផ្លូវ​ជា​ច្រើន​បំណែក​។

 

​ករណី​នេះ តាម​ការ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​សាកសព ព្រមទាំង​កន្លែង​កើតហេតុ យើង​សន្និដ្ឋាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវដែក​។ ហើយ​បច្ចុប្បន្ន​យើង​កំពុង​ស្វែងរក​សាច់ញាតិ​សាកសព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya