ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បីឈ្មួញឈើឈ្មោះម៉ាប់ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ

ល្បីឈ្មួញឈើឈ្មោះម៉ាប់ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ

(ខេត្ត មណ្ឌលគិរី)៖ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្នុងរយៈដើមខែ មិថុនាឆ្នាំ​២០១៩នេះ ឈ្ឈ្មួញឈើឈ្មោះម៉ាប់ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​​យ៉ាង​ពេញបន្ទុកដោយពុំមានមន្ត្រីជំនាញ ឬ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ចាត់វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ម្តងណា​ឡើយ​។

ក្រុមសកម្មជនការពារព្រៃឈើនៅក្នុងខេត្តខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ក្បួន​រថយន្ត​ដឹក​ឈើប្រណិត របស់​មេ​ឈ្មួញ​ជា​ទូទៅ​គឺ​តែងតែធ្វើ​សកម្មភាព​លួច​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅពេល​យប់​តាមច្រកទ្វេរភាគីខាងលើទៅកាមច្រក ដាក់ដាំយ៉ាង អនាធិបតេយ្យជាទីបំផុត ដោយ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ឈ្មួញប្រៀប​បី​ដូចជា​រថយន្ត​ដឹក​បុណ្យកឋិន​អ៊ីចឹង​? ក្នុង​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​មិន​ហ៊ាន​ក្អក​ជាមួយនិង​មេ​ឈ្មួញនោះទេ​?​។​

ទោះបីជា​សម្តេច ហ៊ុន សែន បាន​ព្រមាន​យ៉ាងណាក៏ដោយ​ក៏​ឈ្មោះ ម៉ាប់ បែរ​ជា​កំពុងតែ​ល្បីល្បាញ​ទៀតហើយ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​ន សែន ដោយ​ខណៈ​ពេល​នេះ កំពុងដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ ក្នុងខេត្តមណ្ឌលគិរី ដែលមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់យប់ តាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មាន​ស្ថាប័ន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជា ច្រើន គ្រឿង​ទាំង​យប់​បែប​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​តាម​ច្រកទ្វារ ទទ្វេភាគីអន្តរជាតិ ដាក់​ដាំ​ដែលគ្មានមន្ត្រីជំនាញអើពើបន្តិចសោះឡើយ? ថ្មីៗ​នេះ គេ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ប្រមាណចំនួនជាង70ទៅ 80គ្រឿង កំពុងតែចរាចរលើផ្លូវជាតិចេញពីស្រុកកោះញ៉ែក កាត់ក្រុងសែនមនោរម្យឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំយ៉ាងរលូន ។​ ព្រោះមន្រ្ដីក្នុងខេត្តមណ្ឌលគិរីទាំងអស់ បិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។​

​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់រថយន្ដជាច្រើនគ្រឿងនេះត្រូវបានគេស្គាល់
ឈ្មោះថា ម៉ាប់ជាមេការដែលកំពុងតែរត់ការជាមួយស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះ​ស្រាយ​គ្នា​ស្ងាត់ៗ​ស៊ី​តាម​ជំនាញ​ដែល​ហាក់ដូចជា​មាន​ភាពអនាធិបតេយ្យជាទីបំផុតអាចបង្កអសន្តិសុខក្នុងសង្គម​ជាក់​ជា​មិនខានឡើយ​។​

ប្រជាពលរដ្ឋបានសំណូមពរដល់លោកស្នងការនគរបាល​ខេត្ត​មណ្ឌលគិរី​និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ឲ្យបាន​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ការរិះគន់​ពី​មហាជន សង្គម​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​

ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​​នេះ សារព័ត៌មានបានទាក់ទងទៅឈ្មោះ ម៉ាប់ ដែរ តែ​ទាក់ទងមិនចូលលោក​មិន​ឆ្លើយតប ។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី​ក៏​មិន​មានឆ្លើយតបដែរ ដោយទូរស័ព្ទតេចូលប៉ុន្តែគ្មានអ្នកលើក ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya