ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមហូបនំបញ្ចុកឱ្យបានកុះករ

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមហូបនំបញ្ចុកឱ្យបានកុះករ

(ភ្នំពេញ)៖  នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បន្តអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមហូបនំ បញ្ចុកឱ្យបានច្រើនកុះករនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវតាម Facebook មួយថ្ងៃមុនព្រឹត្តិការណ៍ហូបនំ    បញ្ចុកថា «នៅថ្ងៃអាទិត្យ ទី៩ មិថុនា ស្អែកនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរឱ្យបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ដើម្បីជាយុទ្ធសាស្ត្រវាយបំបែកយុទ្ធសាស្ត្រច្រេះស៊ីដែករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក»នោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមិថុនា ដើមសប្តាហ៍នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារួមគ្នាហូបនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់ បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឱ្យសមាជិក សមាជិកាបក្សប្រជាជន ហៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងឱ្យមកចូលរួមហូបនំបញ្ចុកជាមួយគ្នា ឬក៏អាចទៅហូបជាមួយអ្នកគាំទ្រអតីតប្រឆាំងវិញផងដែរ បើគេហៅ។

សម្តេចតេជោ បានចាត់ទុកការហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ជាចលនាគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗដែលយកមកធ្វើល្បោយនំបញ្ចុកផងដែរ។

ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានឃើញមានចលនា គាំទ្រនំ បញ្ចុកមានសកម្មភាពផុលផុសឡើង។ ការលក់នំបញ្ចុកក៏ដាច់ជាសព្វមួយដងផងដែរ។

មកដល់ថ្ងៃសៅរ៍ ទី០៨ ខែមិថុនា នេះ គេសង្កេតឃើញថា មានសកម្មភាពនៃការជួបជុំហូប នំបញ្ចុកបណ្តើរៗហើយមានទាំងខាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាផងដែរ។ នៅថ្ងៃអាទិត្យ ស្អែកនេះ គេរំពឹងថា នឹងមានមនុស្សរាប់លាននាក់ចូលរួមហូបនំបញ្ចុក ហើយនំបញ្ចុករាប់តោនត្រូវបានរំពឹងថា លក់ចេញនៅថ្ងៃស្អែកនេះផងដែរ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya