ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អាជីវកម្ម​រណ្ដៅ​ដី​របស់​ឈ្មួញ​ ជា កុយ ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

អាជីវកម្ម​រណ្ដៅ​ដី​របស់​ឈ្មួញ​ ជា កុយ ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

កណ្តាល ៖ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ជា កុយ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់នេះ​កំពុង​យក​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​ភូមិ​ត្រពាំង​ត្នោត ដើម្បី​បិទបាំង​អាជីវកម្ម​រណ្ដៅ​ដី​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​តែង​យកឈ្មោះ​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល មក​ការពារ​សកម្មភាព​រប​ស់​ខ្លួន​ទៀតផង​។ តាមរយៈ​ការធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ក្រោមលេស​ស្ដារ​ត្រពាំង​នៅក្នុង​ភូមិ​ត្រពាំង​ត្នោត គឺ​ឈ្មួញ​ឈ្មោះ ជា កុយ អាច​ប្រមូល​លុយ​បាន​រាប់សិប​ម៉ឺន​ដុល្លារ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​បែងចែក​មួយផ្នែក​ណា​នោះ​ទៅ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ឥឡូវនេះ​ត្រពាំង​ដែលមាន​ទំហំ​ជិត​៥​ហិកតា​ក្នុងភូមិ​ត្រពាំង​ត្នោត បានក្លាយ​ទៅជា​ទីតាំងរ​ណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ហើយ​ឈ្មួញ​ម្នាក់នេះ​អាច​រក​ខ្នងបង្អែក​បាន​កាន់តែ​រឹងមាំ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ទៀតផង​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា អាជីវកម្ម​រណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេសរ​បស់​ឈ្មួញ​ឈ្មោះ ជា កុយ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​កាន់តែខ្លាំង​ឡើងៗ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈ្មោះ ជា កុយ ដែល​អាង​មាន​លុយ​ច្រើន​បានធ្វើការ​គំរាមកំហែង​ទៅលើ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​ចុះផ្សាយ​រឿងអាស្រូវ​របស់ខ្លួន​ទៀតផង ដោយ​យក​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើជា​របាំង​យ៉ាង​គឃ្លើន​។

ជុំវិញ​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ ជា កុយ មិនអាច​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ទំហំ​រាប់​ហិកតា​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះឡើយ​។

​ មេឃុំ​ម្កាក់ និង​អភិបាលស្រុក​អង្គស្នួល ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ជា កុយ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ចេញមុខ​ការពារ​ឈ្មួញ​ឈ្មោះ ជា កុយ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ទៀតផង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រណ្ដៅ​ដី​មិន​ប្រក្រតី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ជាបន្ទាន់​ព្រោះ​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ជា កុយ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមការងារ​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ចាត់វិធានការ​ផ្អាក​សក​ម្ម​ភាព​ជីករណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ២​លើក​រួចមកហើយ​ប៉ុន្តែ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ជា កុយ នៅតែ​បន្តសកម្មភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya