ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅប៉ៃលិន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅប៉ៃលិន

ប៉ៃលិន :  ករណី លួចម៉ូតូ នៅក្នុងចំណុចផ្លូវបត់ចូលភូមិសំបូរ ស្ថិតក្នុងភូមិភ្នំកុយ ឃុំ  សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅ ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៩ ។
ជនរងគ្រោះមានឈ្មោះ សៅ វុទ្ធី ហៅញ៉ាញ់ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA DREAM សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន 1C-5674 ។
ដែលជនសង្ស័យមានឈ្មោះ យន ដា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិសំពរ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
វត្ថុតាងចាប់យក: ម៉ូតូ ០១គ្រឿង HONDA DREAM សេរីឆ្នាំ២០១៩ សោច្នៃ១ សម្រាប់កាច់សោម៉ូតូ (ដង ០១ និងផ្លែ០២ ) ។
ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya