ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ល្បីល្បាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ នៅ​កំពង់ឆ្នាំង ​​  ||     នាយប៉ុស្ដិ៍នគរបាលឃុំមេទឹក ស្រុកបាកាន ឈ្មោះ គុយ ប៉ូរ៉ា បិទភ្នែក មិនខ្វល់ខ្វាយពីបទល្មើស នៅពោធិ៍សាត់​  ||     រឿងអាស្រូវ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព?​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     បែកធ្លាយព័ត៌មាន ! បក្សពួកលោកផ្កាយ២ ភឺន ផល្លា ៥នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះលែង នៅភ្នំពេញ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ចង.ក ​សម្លាប់​ខ្លួន​ នៅព្រៃវែង ​

បុរសម្នាក់ ចង.ក ​សម្លាប់​ខ្លួន​ នៅព្រៃវែង ​

ព្រៃវែង :  យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ជនជាតិ​វៀតណាម​ម្នាក់​ បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​ បន្ទាប់​ពី​ចាញ់ល្បែង​នៅ​ក្នុង​កាស៊ីណូ​ កាល​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កោះ​សំពៅ​ បាន​ទទួល​ព័ត៌មាន​ ពី​អាជ្ញាធរ​ភូមិ​ ឃុំ​ថា​ មាន​ករណី​អត្តឃាត​(​ចងក​សម្លាប់​ខ្លួន​)​ នៅ​ចំណុច​កាស៊ីណូ​ពោធិ​ថ្មី​ ក្នុងភូមិ​ពោធិ​ថ្មី​ ឃុំ​កោះ​សំពៅ​ ស្រុក​ពាម​ជរ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ផា​ម​ វ៉ាង​ដាក​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​ភូ​ជុង​ ឃុំ​ភូ​ធឹង​ប៉េ​ ស្រុក​ហុង​ងឺ​ ខេត្ត​ដុ​ង​ថាប់​ បាន​ចងក​នឹង​អាវ​ពណ៌​ខៀវ​ដៃ​វែង​ នឹងន​ន​ង​បន្ទប់​កម្ពស់​ ២,៧៥​ ម៉ែត្រ​។​

​ សមត្ថកិច្ច​ជំនាញ​ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ និង​ ប្រធាន​មណ្ឌល​សុខភាព​ ចុះ​ពិនិត្យ​សាកសព​ ឃើញ​មាន​ស្នាម​ទ្រុឌ​ជាំ​នៅ​លើ​.​ក​.​ ហើយ​មាន​ចេញ​ទឹកកាម​ និង​លាមក​លៀន​ចេញ​។​

​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ និង​គ្រូពេទ្យ​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​។​ ​មូលហេតុ​ ជន​រង​គ្រោះ​ ចាញ់ល្បែង​នៅ​កាស៊ីណូ​ខាងលើ​ ហើយ​សម្រាក​នៅ​នឹង​កាស៊ីណូ​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya