ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ លួចដែកជើងអន្ទៀល នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ លួចដែកជើងអន្ទៀល នៅភ្នំពេញ

ភ្នំពេញ:  នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីអំពើលួច (យកដែកជើងអន្ទៀល) ត្រង់ចំណុចក្នុងការដ្ឋានសំណង់បុរីអ័រគីដេរវីឡា ផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៣នាក់ គេចខ្លួន២នាក់ ។

ជនសង្ស័យឈ្មោះ លី សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ថៃ ចន្ធូ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់បឹងកេងកង ខណ្ឌចំកាមន ។
សម្ភារ:បាត់បង់៖ ដែកជើងអន្ទៀលមួយចំនួន ។

មុនពេលកើតហេតុ មានជនសង្ស័យចំនួន ០៣នាក់ បានបើករ៉ឺម៉កម៉ូតូមូមកឈប់ នៅចំណុចកើតហេតុខាងលើ រួចនាំគ្នាចូលក្នុងបុរីអ័រគីដេរវីឡា ធ្វើសកម្មភាពលួចយកដែកជើងអន្ទៀលចំនួន ២០ដើម ដាក់លើរ៉ឺម៉កម៉ូតូ តែត្រូវជនរងគ្រោះឃើញស្រែកថា ចោរៗ រួចនាំគ្នាដេញចាប់បានជនសង្ស័យ ឈ្មោះ លី សំណាង ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ ចំណែកបក្ខពួក ជនសង្ស័យ២នាក់ទៀតមានឈ្មោះ ខេមរ: និងឈ្មោះ ធា គេចខ្លួន ។ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya