ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ នៅកំពង់ធំ

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ នៅកំពង់ធំ

កំពង់ធំ : នៅ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៦ ភូមិតាច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H-2126 បើកបរឆ្លងកាត់ផ្លូវ ពីកើតទៅលិច ដោយឈ្មោះ ក្រាក់ ហុងគ្រី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង។

រថយន្តបង្កម៉ាក កាមរី (បាឡែន) ពណ៌ទឹកប្រាក់ ស្លាកលេខ ប.មានជ័យ 2A-7434 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ប៉ាត សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិប៉ាឡេលៃ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បាននាំម្ចាស់រថយន្តទៅ អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសួរនាំ និងកសាងសំណុំរឿង ដោះស្រាយទៅតាមនីតិវិធី រីឯវត្ថុតាង ត្រូវបានយករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកសព ត្រូវធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya