ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ធុំក្លិនស្អុយ មិនដឹង ករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនលើដើមឈើ នៅភ្នំពេញ

ធុំក្លិនស្អុយ មិនដឹង ករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនលើដើមឈើ នៅភ្នំពេញ

ភ្នំពេញ  :   ស្ថិតនៅចំណុចលើដើមទោល ក្នុងវាលបឹងមួយកន្លែង ក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនលើដើមឈើ កាលពី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ។

ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មានសភាពហើម ពាក់អាវក្នុងយឺតពណ៌ស ពាក់អាវរងា ពណ៌ប្រផេះ ស្លៀកខោខូវបោយពណ៌ខ្មៅ។

សម្ភារ:បន្សល់ទុក ៖
១.ស្បែកជើងម៉ាក Malo ពណ៌ខ្មៅ លាយខៀវ ចំនួន ០១គូ។
២.ភួយ ពណ៌ក្រហម (រូបផ្កា) ចំនួន ០១។
៣.ខ្សែគោ ពណ៌ខ្មៅ ចំនួន១ខ្សែ។

នៅថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ឈ្មោះ ពៅ ឃឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានចេញពីផ្ទះដើម្បីឆ្លុះកង្កែប នៅក្រោយភូមិ លុះដល់កន្លែងកើតហេតុ ស្រាប់តែប្រទះឃើញសាកសពចង.ក នៅលើដើមឈើ (ដើមទោល) តាមវាលប្រាំង ឃើញដូចនោះ ឈ្មោះ ពៅ ឃឿន ក៏ត្រឡប់មកផ្ទះ ដើម្បីសម្រាក លុះព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង៣០នាទី ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ក៏បានចុះទៅដល់គោលដៅ និងបានរាយការណ៍មកផ្នែកជំនាញ។

តាមការបំភ្លឺពីឈ្មោះ ពៅ ឃឿន និងការពិនិត្យរបស់កម្លាំងជំនាញ នៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យបច្ចេកទេសវិទ្យាសាស្ត្រ កោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា សពពិត ជាបានស្លាប់ដោយសារចង.កប្រាកដមែន។ ប្រគល់សពជូនទៅអាជ្ញាធរភូមិសង្កាត់ ដើម្បីធ្វើការបូជាសព នៅដីវាលកន្លែងកើតហេតុ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya