ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ស្នាក់ការ​គយ​អ​ណ្តូ​ង​ទឹក ត្រូវគេ​ចោទប្រកាន់ថា ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ ​

ស្នាក់ការ​គយ​អ​ណ្តូ​ង​ទឹក ត្រូវគេ​ចោទប្រកាន់ថា ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ ​

កោះកុង ៖ ពលរដ្ឋ​ដែលជា​អ្នករកស៊ី​ដឹកទំនិញ​បាន​និយាយ ទីស្នាក់ការ​គយ​មួយកន្លែង​នេះ បើទោះបីជា​ពួកគាត់​ដឹក​ទឹកក្រូច ទឹកដោះគោ ផ្លែឈើ ដែលមាន​បង់ពន្ធ​នាំចូល​ហើយ​ក្តី ក៏​លោក នេ​ត ចាន់ថា នោះ បញ្ជា​ឲ្យ​កូនចៅ​របស់គាត់​យកលុយ​ពី​ពួកគាត់ ក្នុង​រថយន្ត​មួយគ្រឿង ៣​ម៉ឺន​រៀល ទៅ ៤​ម៉ឺន​រៀល​ដែរ មិន​ថា​ដឹក​ច្រើន ឬ បួនដប់​កេស​ក៏ដោយ ហើយ​ការដែល​យកលុយ​នោះ​មិនមាន​វិក្កយបត្រ​ចេញ​ឲ្យ​ពួកគាត់​នោះឡើយ គឺ​គេ​យក​ដាក់​ហោប៉ៅ​ខ្លួនឯង​តែម្តង​។​
​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​ឥ​វ៉ាន់​បន្តិចបន្តួច​ហើយ​ឆ្លងកាត់​កំណាត់​ផ្លូវ លេខ​៤៨ បាន​ត្អូញត្អែរ​គ្រប់ៗ​គ្នា​ថា ស្នាក់ការ​គយ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ជី​នាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ក្រោម​ការគ្រប់គ្រង​រប​ស់លោក នេ​ត ចាន់ថា បាន​ជំរិត​ទារប្រាក់​ពី​ពួកគាត់ បើទោះបីជា​ទំនិញ​របស់គាត់​បា​នប​ង់​ពន្ធ​រួចហើយ​ក៏ដោយ​។​
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដដែល​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ឈប់​បង់លុយ​រាប់រយ​គ្រឿង ប៉ុន្តែ​មិនដែល​មាន​ចេញ​វិក្កយបត្រ​ឲ្យ​ពួកគាត់​នោះទេ គឺ​គេ​ចង​អង្រឹង​ដេក​រង់ចាំ​យកលុយ​ដោយ​ពួកគេ​មិនដែល​ធ្វើការ​ឆែកឆេរ​រថយន្ត ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya