ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៥ ខែ មករា ពីបទកាច់សោរកម៉ូតូ នៅចំណុចផ្សារត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ តេន ឌី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ជាកសិករ រស់នៅក្នុងភួមិក្ដៀងរាយ ឃុំស្វាយទាប ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកម្ចាស់ម៉ូតូឈ្មោះសេង ភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជា ជាងជួសជុលទូរស័ព្ទ។
មុនពេលកើតហេតុប្រពន្ធរបស់ខ្លួនបានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពាក់ស្លាកលេខកណ្ដាល1F-3195 មកផ្សារត្រពាំងឈូក ដោយគ្រាន់តែទុកមួយភ្លែតដើរចូលផ្សារ ក៏ត្រូវជនសង្ស័យមកកាច់សោរកអូសចេញ ប៉ុន្តែគ្រានោះប្រជាពលរដ្ឋឃើញទាន់ ក៏ស្រែកនិងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ៕