ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឈើ​គ្រញូង​ត្រូវ​ឈ្មួញ​នាំចូល​ពី​ថៃ​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​និង​ស្រុក​ម៉ាឡៃ​

ឈើ​គ្រញូង​ត្រូវ​ឈ្មួញ​នាំចូល​ពី​ថៃ​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​និង​ស្រុក​ម៉ាឡៃ​

​បន្ទាយមានជ័យ​៖ ​បើ​ទោះ​មានការ​ទប់ស្កាត់​ជា​បន្តបន្ទាប់​ក៏ដោយ​ក៏​បទល្មើស​ឈើ​ក្រញូង​នៅតែ​បន្ត​កើតមាន​ដដែល​ដោយ​របរ​នេះ​មិនមែនជា​របរ​ពលរដ្ឋ​រកស៊ី​ទេ​គឺជា​របរ​របស់ លោក ​ឧក​ញ៉ា​និង​អ្នកមានអំណាច​ទើប​អាចឈរជើង​បាន​។​ជាក់ស្តែង​កាលពី​ថ្ងៃទី​០២​ខែកក្កដា​ឆ្នាំ​២០១៣​បទល្មើស​នាំ​ឈើ​គ្រញូង​នាំ​ពី​ថៃ​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ខុស​ច្បាប់​ក្នុងស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​ក្រោយពី​ស្ងាត់​អស់​មួយ​ដង្ហើមចង្រិត​ក៏​កើតមាន​ឡើងវិញ​ហើយ​សុទ្ធតែជា​របស់​អ្នកមានអំណាច​និង​អ្នកធំ​។​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​ឈ្មោះ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៩ (​ច្រក​អូរ​អន្លក់​) ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៩​ឃុំ​ជ្រៃ​សី​ម៉ា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ដែល​ជាប់​ព្រំប្រទល់​ស្រុក​ម៉ាឡៃ​ត្រូវបាន​លោក​ឧកញ៉ា​មួយចំនួន​នាំចេញ​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​ថៃ​និង​នាំ​ឈើ​គ្រញូង​ពី​ថៃ​មក​ខ្មែរ​ដើម្បី​ទៅ​លក់​ឲ្យ​វៀតណាម​យ៉ាង​ពេញទំហឹង​និង​ប្រកបដោយ​ភាព​រលូន​​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​ព្រោះ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ទាំងនោះ​ដាក់​ថ្នាំ​សណ្តំ​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ដេកលក់​គ្រប់​ស្ថាប័ន​អស់​ទៅហើយ​។

​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៩​នេះ​គឺ​គ្រប់គ្រង​ដោយ​លោក​ស័​ក្កិ​២​ខេង​ស្រ៊ុន​និង​ក្រោម​ការគ្រប់​គ្រង​​របស់​វ​រ​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៧​ដែលមាន​លោកស្រី​សុខុន​ជា​មេ​បញ្ជាការ​។​នៅ​ទីនោះ​មាន​កម្មករ​ដេកចាំ​លីឈើ​ជាច្រើន​នាក់​ហើយ​រាល់ថ្ងៃនេះ​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​មាឌ​យក្ស​ចំនួន​២​គ្រឿង​តែងតែ​ដឹកឈើ​ប្រណីត​មក​ចត​ទីនោះ រួច​គេ​ជួល​ឲ្យ​កម្មករ​លីឈើ​ប្រណីត​ល្អ​ប្រភេទ​លេខ​១​ឆ្លង​អូរ​នាំ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​និង​ដាក់​គរ​ទុក​ម្ខាង​អូរ​ព្រំដែន​ខាង​ដី​ថៃ​ដោយឡែក​កម្លាំង​នគរបាល​ព្រំដែន​ជា​អ្នក​ឈរ​យាម​ផ្លូវ​។​

​តាម​ប្រភពព័ត៌មាន​ច្បាស់ការ​មួយ​ពី​សមត្ថកិច្ច​តូចតាច​ដែល​មិន​បានទទួល​លាភសក្ការៈ​នឹង​គេ​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រៅពី​បទល្មើស​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ច្រករបៀង​គីឡូ​ម៉ែត្រ​លេខ​៩​នេះ​ក៏មាន​នាំចូល​ហ្គាស​គេចពន្ធ​និង​ជ្រូក​ក្រហម​ចូល​ម​ក្នុង​ដី​ក​ខ្មែរ​និង​បើក​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៀតផង​។​នៅ​ច្រក​ខាងលើនេះ​មាន​នគរបាល​សេដ្ឋកិច្ច​ម្នាក់​ឈ្មោះ​រ៉ា​និង​មេ​អា​វុ​ហត្ថ​ស្រុក​សំពៅ​លូន​ឈ្មោះ​អា​ញ​កា​ម៉ា​ល់​ជា​ជើង​ខ្លាំង​ខាង​កាង​ឈើ​ឲ្យ​ឈ្មួញ​។​ចំណែក​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​វិញ​ក៏​មិន​ចាញ់​គ្នា​នឹង​ច្រករបៀង​ខុសច្បាប់​គីឡូ​ម៉ែត្រ​លេខ​៩​ដែរ​ឈ្មួញ​មានអំណាច​មួយ​ក្តាប់​តូច​នៅតែ​បន្ត​លួច​រកស៊ី​និង​នាំ​ឈើ​គ្រញូង​ចូលមក​កម្ពុជា​ដោយ​ចល័ត​តាម​ច្រករបៀង​មួយចំនួន​ស្ថិតក្នុង​ភូមិ​ចំនួន​៣​គឺ​ភូមិ​ថ្មី​ភូមិ​បឹង​រាំង​ភូមិ​កណ្តោល​និង​ភូមិ​ទន្សាយ​អើត​ហើយ​ច្រក​ទាំងនេះ​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កម្លាំងយោធា​សឹក​រង​និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨១៥​ហើយ​ឈើ​គ្រញូង​ត្រូវបាន​គេ​នាំចូល​បាន​ម៉ា​សប្បាយ​ព្រោះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​ទីនោះ​បាន​ត្រូវ​ឈ្មួញ​សែនព្រេន​ជូន​គ្រប់គ្រាន់​អស់ហើយ​ដូច្នេះ​គ្មាន​ការបង្ក្រាប​ទេ​៕​ដោយ​៖ នី​នឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya