ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសអាមេរិកកាំង ពាក់ព័ន្ធករណីកាន់កាប់ និងរក្សាអាវុធជាច្រើនដើម នៅភ្នំពេញ

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសអាមេរិកកាំង ពាក់ព័ន្ធករណីកាន់កាប់ និងរក្សាអាវុធជាច្រើនដើម នៅភ្នំពេញ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិអាមេរិកកាំងឈ្មោះ ABOURAMAN ដាក់ពន្ធនាគារ ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយពាក់ព័ន្ធករណី រក្សារនឹងប្រើប្រាស់អាវុធខុសច្បាប់។

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ របស់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនបុរសជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ABOURAMAN និងភស្តុតាងអាវុធខ្លីទំនើបៗចំនួន ០៩ដើមផង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការ ចាត់ការតាមនីតិវិធី។

ករណីរក្សា និងប្រើប្រាស់អាវុធខុសច្បាប់នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លនឈ្មោះ ABOURAMAN អាយុ៣០ឆ្នាំ ជនជាតិអាមេរិក នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានរក្សារាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់។ ហើយសមត្ថកិច្ចដកហូតបានអាវុធខ្លីប្រភេទទំនើបបានចំនួន៩ដើម គ្រាប់៩ម.ម ចំនួន៦៦គ្រាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya