ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » សង្ស័យ​ជា​អំពើ​ឃាតកម្ម​ ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្បែរ​មាត់​ស្រះ ​មាន​ស្នាម​កាំបិត​ត្រ​ង់ក នៅបាត់ដំបង

សង្ស័យ​ជា​អំពើ​ឃាតកម្ម​ ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្បែរ​មាត់​ស្រះ ​មាន​ស្នាម​កាំបិត​ត្រ​ង់ក នៅបាត់ដំបង

បាត់ដំបង​:  កាលពី​​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៩ ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ដោយមាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្បែរ​មាត់​ស្រះ ចំណុច​ព្រៃ​ពពេល ស្ថិតក្នុង​ភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​។ ករណីនេះ សមត្ថកិច្ច​ដាក់​ការសង្ស័យថា ជា​អំពើ​ឃាតកម្ម​សម្លាប់​ពី​កន្លែង​ផ្សេង ហើយ​រុំ​ក្រ​ណាត​អង្រឹង​យកមក​ផ្លុ​ង​ចោល​នៅ​ទីនោះ​។

សាកសព​បុរស​នេះ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​វ័យ​ប្រហែល ៣០​ឆ្នាំ ពាក់​អាវយឺត និង​ស្លៀកខោ​ក្នុង​។ ប៉ុន្តែ​អ្នកភូមិ​បាន​ប្រទះឃើញ​ស្លាប់​នៅក្បែរ​មាត់ទឹក​ស្រះ ដែល​ទំនង​ត្រូវគេ​សម្លាប់​ពី​កន្លែង​ណា​ផ្សេង ហើយ​ដឹក​សព​ទៅ​បោះចោល​នៅក្បែរ​ស្រះ​ទឹក​នេះ​។

​ សាកសព​មាន​ស្នាមរបួស​នៅត្រង់​ក ដែលជា​ស្នាម​ប្រើ​ខ្សែរឹត​ក​ផង និង​ស្នាម​កាំបិត​ចាក់ក​ចំនួន​២​កាំបិត​ផង​។ នៅក្បែរនោះ គេ​រកឃើញ​អង្រឹង​មួយ ដែល​រុំ​បោះចោល ត្រូវគេ​សង្ស័យថា ក្រោយពេល​សម្លាប់​រួច ឃាតករ​បាន​យក​អង្រឹង​នោះ​រុំ សាកសព​រួច ដឹក​យកទៅ​បោះចោល​ក្បែរ​ស្រះ​ទឹកតែ​ម្តង​។​

​ ​មន្ត្រី​ជំនាញ​ទាំង​ប៉ូលិស និង​ប៉េអឹម​កំពុង​ដុតដៃដុតជើង​ចុះ​ពិនិត្យមើល​សាកសព​នៅ​កន្លែងកើតហេតុ និង​ស្រាវ​ជាវ​រកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya