ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ស្លាប់យុវជន ២នាក់ ផ្លូវជាតិលេខ៧ គ្រោះថ្នាក់ចរាចរណ៍ នៅត្បូងឃ្មុំ

ស្លាប់យុវជន ២នាក់ ផ្លូវជាតិលេខ៧ គ្រោះថ្នាក់ចរាចរណ៍ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ:   នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩-១៥០ ត្រង់ចំណុចមុខឃ្លាំងលក់គ្រឿង សំណង់ឈ្មោះ ឈុន ទូច ស្ថិតនៅភូមិពណ្ណរាយ សង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលស្លាប់មនុស្ស ២នាក់ និងខូចខាតធ្ងន់ កាលពីវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ។

រថយន្តមិនចាំម៉ាក អ្នកបើកមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កកើតហេតុ គេចខ្លួនបាត់ ចំណែកម៉ូតូ ម៉ាកC125 ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D7019 បើកបរដោយឈ្មោះ ភោគ គា អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបឈ្មោះសៅ ធារិទ្ធ អាយុ២១ឆ្នាំ ជនជាតិខ្មែរ ភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya