ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យ របួសធ្ងន់ស្រាល នៅកណ្តាល

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យ របួសធ្ងន់ស្រាល នៅកណ្តាល

កណ្តាល:  នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សក្មេងចាស់របួសធ្ងន់ស្រាល ហេតុការណ៍នេះ កើតឡើងត្រង់ចំណុច ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AB-7117 ​ផលិតឆ្នាំ២០១៩ ជិះគ្នាមានចំនួន០៣នាក់គឺ ៖
១/ ឈ្មោះ ខន ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ( របួសធ្ងន់ ) ខ្មែរមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២/ ឈ្មោះ សេង ភក្តី ភេទប្រុស អាយុ ១៤ ឆ្នាំ(ខ្មែរ) មុខរបរសិស្ស មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសស្រាល។
៣/ ឈ្មោះ លី រតនា ភេទប្រុស អាយុ ១៣ឆ្នាំ(ខ្មែរ) មុខរបរសិស្ស មានទីលំនៅភូមិ ស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដោយធ្វើដំណើរពីលិចទៅកើត (ភ្នំពេញទៅអ្នកលឿង) បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក សង់សេ ១០០ពណ៌ខ្មៅ ពាក់ស្លាកលេខ ១ឃ.២០៦៩ បើកបរដោយឈ្មោះ សួន ម៉ុង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ រងរបួសធ្ងន់។

សមត្ថកិច្ច ជំនាញផ្នែកចរាចរណ៍ស្រុកកៀនស្វាយ ចុះការវាស់វែងរួចបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya