ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » លោកឧត្តមសេនីយ៍ស្នងការ និងសហការីពិសារនំបញ្ចុកសាមគ្គីជាមួយ កងកម្លាំងអន្តរាគមន៍ពិសេស នៅព្រះសីហនុ

លោកឧត្តមសេនីយ៍ស្នងការ និងសហការីពិសារនំបញ្ចុកសាមគ្គីជាមួយ កងកម្លាំងអន្តរាគមន៍ពិសេស នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវេលាថ្ងៃត្រង់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ   ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំអោយកងកម្លាំងអន្តរាគមន៍   ពិសេស ដែលចេះធ្វើម្ហូបស្រាប់ អោយរៀបចំធ្វើនំបញ្ចុក មានសម្លការី និងសម្លខ្មែរ មានបន្លៃស្រស់ៗគ្រប់មុខ សំរាប់អារហារថ្ងៃត្រង់។

លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍ក្នុងពេលហូបនំបញ្ចុកថ្ងៃត្រង់នេះថា នេះគឺការពិសារនំបញ្ចុកសាមគ្គី ក្នុងនាមជាកងកម្លាំងសមត្ថកិច្ច និងក្នុងនាមខ្មែរតែមួយ ដូចបងដូចប្អូន ហើយលោកឧត្តមសេនីយ៍ស្នងការ និងសហការីក៏បានកោតសរសើរ ដល់កងកម្លាំងអន្តរាគមន៍ពិសេសដែលចេះធ្វើម្ហូបសម្លនំបញ្ចុកយ៉ាងឆ្ងាញ់ពិសារជាប់មាត់ ហើយលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាយើងនឹងរៀបចំកម្មវិធីបែបនេះនៅថ្ងៃ០៩ ខែមិថុនា ខាងមុខនេះម្តងទៀតដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុទាំងអស់គ្នា។

ក្នុងនោះដែរកងកម្លាំងអន្តរាគមន៍ពិសេសទាំងមូលបានសំដែងភាពសប្បាយរីករាយកក់ក្តៅ និងបានថ្លែងអំណរអរគុណដល់លោកឧត្តមសេនីយ៍ស្នងការដែលជានិច្ចជាកាលតែងតែចុះ មកពិសារអារហារជុំគ្នាជាមួយមន្រ្តីក្រោមឱវាទយ៉ាងសប្បាយរីករាយ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya